បរទេស៖ យោងតាមការបញ្ជាក់ អះអាងដោយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ចំណាយរបស់រដ្ឋាភិបាលទីក្រុងគៀវជារៀងរាល់ខែនៅក្នុងប្រទេស បានធ្វើឲ្យរដ្ឋាភិបាលអាមេរិក ចាំបាច់ត្រូវបញ្ចេញជំនួយជួយ ដល់ខ្លួនរហូតទៅដល់ ១,៥ពាន់លានដុល្លារ ជារៀងរាល់ខែ។
ទំហំទឹកប្រាក់នេះត្រូវបានបង្ហាញ ប្រាប់ដោយមេដឹកនាំអ៊ុយក្រែនរូបនេះ នៅក្នុងអំឡុងនៃបទសំភាសន៍មួយ ជាមួយនឹងក្រុមការងារកាសែតរបស់ CBS នៅក្នងកម្មវិធីមួយដែលមានឈ្មោះថា Face the Nation និងត្រូវបានចាក់ផ្សាយ កាលពីពេលកន្លងមក។
លោក Zelensky បានថ្លែងបែបនេះថា៖ បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងគៀវកំពុងជួបឱនភាពប្រមាណជា ៥ពាន់លានដុល្លារនៅក្នុងកញ្ចប់ថវិកាជាតិ របស់យើងហើយសហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រខ្លាំងជាងគេ ជាមួយនឹងទឹកប្រាក់រហូតទៅដល់ ១,៥ពាន់លានដុល្លារ ដើម្បីជួយដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងរុស្សី។
លោកប្រធានាធិបតីរូបនេះ បានសន្យាថា នៅពេលមួយដែលរុស្សីបរាជ័យហើយនោះ ពលរដ្ឋអ៊ុយក្រែន នឹងត្រឡប់ចូលទៅក្នុងប្រទេសកំណើតរបស់ពួកគេវិញ ហើយនឹងចាប់ផ្តើមទូទាត់លុយទាំងឡាយដែល ជាជំនួយរបស់អាមេរិកទៅកាន់ ឲ្យពលរដ្ឋអាមេរិក ដែលជាអ្នកបង់ពន្ធទាំងអស់វិញ៕
ប្រែសម្រួល៖ ស៊ុន លី
