ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងអនុម័តច្បាប់ សម្រាប់ការចរចា សមាជិកភាព ជាមួយអឺរ៉ុប នៅពាក់កណ្តាលខែវិច្ឆិកា

គៀវ ៖ លោក Oleksandr Kornienko អនុប្រធានទីមួយ នៃសភាអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងនឹងអនុម័តច្បាប់ ដែលត្រូវការ ដើម្បីចាប់ផ្តើមកិច្ចចរចា សមាជិកភាពជាមួយ សហភាពអឺរ៉ុប នៅពាក់កណ្តាលខែវិច្ឆិកា។

សារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ថ្លែងនៅក្នុងទូរទស្សជាតិនៅលើទូរទស្សន៍ អ៊ុយក្រែន លោក Kornienko បានឲ្យដឹងថា អ៊ុយក្រែនត្រូវការបំពេញ នូវតម្រូវការចំនួនប្រាំពីរដែល អឺរ៉ុប ដាក់ចេញ ដើម្បីចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិក។

លោក Kornienko បានលើកឡើងថា ជាពិសេសសភាអ៊ុយក្រែន ត្រូវបានកំណត់ ដើម្បីអនុម័តច្បាប់ ស្តីពីប្រព័ន្ធផ្សព្វផ្សាយ និងស្តីពីជនជាតិភាគតិច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើការអំពាវនាវជាផ្លូវការទៅកាន់សហភាពអឺរ៉ុប ដែលស្នើសុំឱ្យមានការ ចូលជាសមាជិកអ៊ុយក្រែន តាមរយៈនីតិវិធីពិសេសថ្មីមួយ ហើយនៅថ្ងៃទី២៣ ខែមិថុនា មេដឹកនាំសហភាពអឺរ៉ុប បានទទួលយកអ៊ុយក្រែនជាបេក្ខជន សម្រាប់សមាជិកភាព ក្នុងប្លុក៕

To Top