ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទប្រធានអង្គការសហប្រជាជាតិថា បំពានអំណាច ក្រោយចាត់ទុកការ ធ្វើប្រជាមតិនៅតំបន់ Donbass និងតំបន់២ទៀតថា ខុសច្បាប់

បរទេស៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិមិនគួរព្យាយាម ប្រើឥទ្ធិពលលើជំហររបស់ សមាជិកនៃអង្គការនេះទេ គណៈប្រតិភូរុស្ស៊ីប្រចាំអង្គការ សហប្រជាជាតិបានចង្អុលបង្ហាញបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោក Antonio Guterres ចាត់ទុកការបោះឆ្នោតប្រជាមតិនៅតំបន់ Donbass និងតំបន់ Kherson និង Zaporozhye ថា ខុសច្បាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអះអាងថា ប្រជាមតិដែលប្រជាជន បានបោះឆ្នោតយ៉ាងច្រើនលើសលប់ ដើម្បីចូលរួមជាមួយរុស្ស៊ី “មិនអាចហៅថាជាការបង្ហាញឆន្ទៈ ដ៏មានប្រជាប្រិយនោះទេ” ដូចដែលពួកគេត្រូវបាន ធ្វើឡើងនៅក្នុងតំបន់ “ក្រោមការកាន់កាប់របស់រុស្ស៊ី”។ លោកបានពិពណ៌នាអំពីនីតិវិធី នៃការចូលជាសមាជិកនាពេលខាងមុខ នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk និងរដ្ឋដែលប្រកាសដោយខ្លួនឯងនៃតំបន់ Kherson និង Zaporozhye ថាជា “ដំណើរការនៃឧបសម្ព័ន្ធ នៃតំបន់អ៊ុយក្រែន” ។

លោក Guterresបន្តថា ចំណាត់ការរបស់ទីក្រុងមូស្គូ «មិនអាចផ្សះផ្សាជាមួយក្របខណ្ឌ ច្បាប់អន្តរជាតិបានទេ» ខណៈដែលធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីប្រកាសទំនាក់ទំនងមិត្តភាពឆ្នាំ ១៩៧០ ហាមប្រាមការទទួលបានទឹកដី «ដែលកើតចេញពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង»។

ចំណែកបេសកកម្មរបស់រុស្ស៊ីប្រចាំ អង្គការសហប្រជាជាតិបាននិយាយថា ខ្លួនសោកស្តាយ ចំពោះពាក្យសម្តីរបស់លោក Guterres ដែលតំណាងឱ្យការបំពាន ធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឯកសារសំខាន់របស់អង្គការ សហប្រជាជាតិកំណត់ អត្តសញ្ញាណអគ្គលេខាធិការជា “ប្រធានរដ្ឋបាលនៃអង្គការ” វាបានរំលឹកនៅក្នុង សេចក្តីថ្លែងការណ៍មួយ។ “មុខងាររដ្ឋបាលមិនផ្តល់ឱ្យ អគ្គលេខាធិការនូវសិទ្ធិ ក្នុងការធ្វើសេចក្តីថ្លែងការណ៍នយោបាយ ក្នុងនាមអង្គការសហប្រជាជាតិ ទាំងមូលនោះទេ ព្រោះវាជាកម្មសិទ្ធិរបស់ ប្រទេសសមាជិករបស់ខ្លួន – អនុញ្ញាតឱ្យមានការបកស្រាយ ដោយដៃម្ខាងនៃបទដ្ឋាននៃធម្មនុញ្ញ និងឯកសារនៃ មហាសន្និបាត”៕

ប្រែសម្រួលៈ ណៃ តុលា

To Top