ព័ត៌មានអន្តរជាតិ

អ៊ុយក្រែននិងរុស្ស៊ី ស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារ លើក្បួនរថយន្តស៊ីវិល ដែលបានសម្លាប់មនុស្ស ២៣នាក់

ប៉េកាំង៖ អ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើក្បួនរថយន្តស៊ីវិល នៅក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ចុងក្រោយ​បង្អស់​ ក្នុង​វិបត្តិ​អ៊ុយក្រែន៖ ប្រធានរដ្ឋបាលតំបន់ Zaporizhzhia លោក Olexandr Starukh បានលើកឡើងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់បានស្លាប់ និង ២៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចលើក្បួនរថយន្តមនុស្សធម៌នៅក្នុងទីក្រុង Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

លោក Starukh បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា ការវាយប្រហារនោះបានកំណត់គោលដៅ លើរថយន្តជនស៊ីវិល ដែលកំពុងរង់ចាំក្នុងជួរ ដើម្បីធ្វើដំណើរពីទីក្រុង ទៅកាន់ទឹកដី កាន់កាប់ដោយរុស្ស៊ីក្នុងខេត្ត Zaporizhzhia បើទោះជាទីក្រុង ដែលជារដ្ឋធានីនៃខេត្តនេះ នៅតែត្រូវបានគ្រប់គ្រង ដោយអ៊ុយក្រែន។

លោក Starukh បានលើកឡើងថា អ្នកស្លាប់ទាំងអស់ នៅក្នុងការបាញ់ផ្លោង គឺជាជនស៊ីវិល ដោយបានបន្ទោសរុស្ស៊ី ចំពោះការវាយប្រហារនេះ។

លោក Vladimir Rogov ដែលជាមន្ត្រីគាំទ្ររុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃសុក្រ បានចោទប្រកាន់កងទ័ពអ៊ុយក្រែនថា បានធ្វើការវាយប្រហារនេះ។

លោកបានឲ្យដឹងនៅលើបណ្ដាញ Telegram ថា “មនុស្ស ២៣នាក់ត្រូវបានសម្លាប់ នៅក្នុង ការវាយប្រហាររបស់អ៊ុយក្រែនលើ ជាក្បួនរថយន្តនៅច្រកចេញទៅកាន់ផ្នែក រំដោះនៃតំបន់ Zaporizhzhia”។ លោក Rogov បានបន្ដថា កូដកម្មនេះគឺជាការសងសឹកប្រឆាំងនឹងការបោះឆ្នោតប្រជាមតិដើម្បីគាំទ្ររុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov បានឲ្យដឹងកាលពីថ្ងៃសុក្រថាផលិតផលកសិកម្មជាង ៥,៥លានតោនត្រូវបាននាំចេញ ពីកំពង់ផែសមុទ្រអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការអនុវត្ត “គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ” ដែលឈ្មួញកណ្តាល របស់អង្គការសហប្រជាជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top