ព័ត៌មានអន្តរជាតិ

Update៖ លើសពី១១០នាក់ បាត់បង់ជីវិត និងពលរដ្ឋរាប់សែននាក់ គ្មានអគ្គីសនីប្រើប្រាស់ ក្រោយរងគ្រោះដោយព្យុះសង្ឃរា Ian វាយប្រហារ ក្នុងទឹកដីអាមេរិក

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរា Ian នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី ១១០នាក់ ហើយ ខណៈពលរដ្ឋរាប់សែននាក់ នៅតែគ្មានថាមពលប្រើប្រាស់ ។

យ៉ាងហោចណាស់មនុស្ស១១០នាក់ ក្នុងនោះ១០៥នាក់នៅរដ្ឋផ្លរីដា និង៥នាក់ទៀតនៅរដ្ឋ North Carolina បានស្លាប់ដោយសារតែព្យុះសង្ឃរា Ian នេះបើយោងតាមការបូកសរុបដោយទូរទស្សន៍ CNN កាលពីថ្ងៃពុធ ។

តំបន់ Lee នៃរដ្ឋផ្លរីដាបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន៥៥នាក់ ខណៈដែលតំបន់ Charlotte បានឃើញពីការស្លាប់ មានចំនួន២៤នាក់ ។

កាលពីថ្ងៃពុធ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ Fort Myers រដ្ឋ Florida ដើម្បីអង្កេតតំបន់ដែលរងគ្រោះដោយព្យុះ ។

យោងតាមគេហទំព័រ PowerOutage.us បានឱ្យដឹងថា ពលរដ្ឋជិត៣០០.០០០នាក់ នៅរដ្ឋផ្លរីដា នៅតែគ្មានថាមពលប្រើប្រាស់គិតត្រឹមរសៀលថ្ងៃពុធ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top