ព័ត៌មានអន្តរជាតិ

បន្ទប់ពិសោធន៍ Mengtian នៃស្ថានីយអវកាសចិន សម្រេចការបញ្ចូលថាមពល

តាមដំណឹងពីការិយាល័យ វិស្វកម្មយានអវកាស ផ្ទុកមនុស្ស ចិន បានឱ្យដឹងថា ថ្ងៃទី៩ខែតុលាតាមម៉ោងក្រុងប៉េកាំង បន្ទប់ពិសោធន៍ Mengtian នៃស្ថានីយអវកាសចិន បានសម្រេចការបញ្ចូលថាមពល តាមផែនការ ។
ចាប់ពីពេលបន្ទប់ពិសោធន៍ Mengtian ត្រូវបានដឹកជញ្ជូនទៅដល់ទីតាំង សម្រាប់បាញ់បង្ហោះផ្កាយរណប Wenchang មក បានសម្រេចការងារដូចជាការដំឡើង និងការធ្វើតេស្តផ្នែកបច្ចេកទេស ជាបន្តបន្ទាប់ បន្ទាប់មកនឹងធ្វើការត្រួតពិនិត្យ ចម្រុះខាងមុខងារ របស់ប្រព័ន្ធជាមួយរ៉ុក្កែត ដឹកជញ្ជូន Longmarch-5B ។ បច្ចុប្បន្ន គ្រឿងបរិក្ខារនៃមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Wenchang មានស្ថានភាពល្អប្រសើរ ប្រព័ន្ធធ្វើតេស្តនានា កំពុងដំណើរការ ដោយរលូន៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top