ព័ត៌មានអន្តរជាតិ

អ្នកការទូត អ៊ុយក្រែនម្នាក់ បានកើតឡើង ពីការសម្លាប់ជនជាតិរុស្ស៊ី ឱ្យបានច្រើន តាមដែលអាចធ្វើទៅ

បរទេស ៖ អ្នកការទូតអ៊ុយក្រែនម្នាក់ ដែលបានកើតឡើងពីការសម្លាប់ “ជនជាតិរុស្ស៊ី ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន” នៅក្នុងបទសម្ភាសន៍មួយនោះ គឺត្រូវបានបណ្តេញ ចេញពីតំណែងជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេស កាហ្សាក់ស្ថានហើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាឱ្យបណ្តេញ លោក Pyotr Vrublevsky កាលពីថ្ងៃអង្គារ, នេះបើយោងតាមក្រឹត្យ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់លោក។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky មិនបានបន្ថែមអ្នកជំនួសភ្លាមៗទេ ។

លោក Vrublevsky បានធ្វើឱ្យមានភាពចម្រូងចម្រាស នៅក្នុងខែសីហា នៅពេលដែលលោកបានផ្តល់ បទសម្ភាសន៍ដល់អ្នកសរសេរ ប្លុកវីដេអូ កាហ្សាក់ស្ថាន ។ នៅពេលសួរអំពីស្ថានការណ៍ នៅអ៊ុយក្រែននាពេលនោះ លោកបាននិយាយថា“តើខ្ញុំអាចនិយាយអ្វីបាន? … យើងកំពុងព្យាយាម សម្លាប់ជនជាតិរុស្ស៊ី ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ជនជាតិរុស្សីកាន់តែច្រើន ដែលយើងសម្លាប់ឥឡូវនេះ កូនរបស់យើងនឹងកាន់តែតិច។ នោះហើយជាអ្វីដែលយើងត្រូវធ្វើ ។

ការលើកឡើងនេះ បានធ្វើឲ្យមន្ត្រីកាហ្សាក់ស្ថាន ខឹងសម្បា ដែលមានជនជាតិភាគតិចរុស្សី ច្រើន ។ អ្នករិះគន់បានចោទប្រកាន់ ទៅលើបេសកជនអ៊ុយក្រែន ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើម នៅក្នុងប្រទេស ។ លោកត្រូវបានគេ រាយការណ៍ថា បានសុំទោស ចំពោះពាក្យរបស់ខ្លួន បន្ទាប់ពីត្រូវបានកោះហៅ ទៅក្រសួងការបរទេស ហើយក្រោយមកបានទៅធ្វើវិស្សមកាល ៕

ប្រែសម្រួលៈ ណៃ តុលា

To Top