ព័ត៌មានអន្តរជាតិ

លោក ហ៊ូ ជិនតាវ អតីតប្រធានាធិបតីចិន ត្រូវគេក្រៀកយកចេញ ពីសមាជបក្សកុម្មុយនិស្ដចិន ចុងក្រោយកាលពីម្សិលមិញ

ប៉េកាំង៖ លោក ហ៊ូ ជិនតាវ (Hu Jintao) អតីតប្រធានាធិបតីចិន ត្រូវបានគេក្រៀកយកចេញពីពិធីបិទសមាជគណបក្សកុម្មុយនិស្ដចិន ចុងក្រោយកាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីនៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។

ចំពោះមូលហេតុ នៅទាន់មានការបញ្ជាក់ណាមួយច្បាស់លាស់នៅឡើយនោះទេ។

លោក ហ៊ូ ជិនតាវ មានអាយុ ៧៩ឆ្នាំ ត្រូវបានគេឃើញអង្គុយនៅក្បែរលោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ប៉ុន្តែ លោក ហ៊ូ ស្រាប់តែត្រូវបានបុគ្គលិក២រូប ក្រៀកយកចេញពីសាល Great Hall of the People ក្នុងទីក្រុងប៉េកាំង ដោយមិនដឹងមូលហេតុ។ បើតាមវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បុគ្គលិកម្នាក់ បានព្យាយាមម្ដងហើយម្ដងទៀត ដើម្បីនាំលោក ហ៊ូ ចេញពីកៅអីអង្គុយ ហើយក្នុងពេលជាមួយគ្នានោះ លោក ហ៊ូ បានលូកដៃចង់យកឯកសារមួយចេញពីដៃបុគ្គលិក នោះ តែត្រូវបានរារាំង។

To Top