ព័ត៌មានអន្តរជាតិ

មេដឹកនាំពិភពលោក នាំគ្នាអបអរសាទរ នាយករដ្ឋមន្ត្រី អង់គ្លេសថ្មី

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំពិភពលោកជាច្រើន បាននាំគ្នាប្រតិបត្តិការយ៉ាងខ្លាំង ចំពោះជ័យជំនះ របស់លោក Rishi Sunak ដែលបានក្លាយ ទៅជានាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេសដោយអ្នកខ្លះ អបអរអ្នកខ្លះទៀត រំពឹងទុកថា ស្ថេរភាពនឹងត្រឡប់មកវិញ ក្រោយភាពច្របូក ច្របល់អស់រយៈពេលជាច្រើន សប្តាហ៍ចុងក្រោយនេះ។

ក្នុងនោះលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានសរសេរបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា៖នៅពេល ដែលអ្នកក្លាយ ទៅជានាយករដ្ឋមន្ត្រីរបស់អង់គ្លេស ខ្ញុំរំពឹងទុកថានឹងធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើបញ្ហាសកល ព្រមទាំងបន្តការអនុវត្ត ផែនការមេ២០៣០។

ខណៈដែលដំណឹង នៃការឡើងកាន់តំណែង របស់លោក Sunak ជានាយករដ្ឋមន្ត្រី អង់គ្លេស នោះបានធ្វើឲ្យព័ត៌មាន នៅក្នុងប្រទេសឥណ្ឌា មានការផ្ទុះឡើង ជាខ្លាំងដោយ មានទាំងការសរសេរ ជាចំណងជើង ជាច្រើននិងធំៗ ថាជាកូនប្រុស របស់ជនជាតិឥណ្ឌា ដែលកំពុងងើបឡើង នៅក្នុងចក្រភពដ៏អស្ចារ្យមួយឬ Indian son rises over the Empire។

ក្រៅពីនោះក៏មានទាំង មេដឹកនាំអឺរ៉ុប មេដឹកនាំរបស់ប្រទេសអៀរឡង់ប្រទេស អាមេរិកនិងប្រទេសអ៊ុយក្រែន ជាដើមផងសុទ្ធតែបានផ្ញើសារ អបអរសាទរជាមួយនឹងលោក Sunak៕

ប្រែសម្រួល៖ស៊ុនលី

To Top