ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាង​ថា រុស្ស៊ី​ប្រើ​ប្រាស់ យន្ដហោះដ្រូនធុន Kamikaze របស់​អ៊ីរ៉ង់ ដែលមានតម្លៃថោក ដើម្បី​កាត់បន្ថយការចំណាយ

គៀវ ៖ រុស្ស៊ី​ត្រូវ​បាន​គេ​ចោទ ​ប្រកាន់​ថា ​ពឹង​ផ្អែក​លើ​យន្តហោះ​ ដ្រូនធុន “kamikaze” ដែល​មាន​តម្លៃ​ថោក ដើម្បី​បន្ត​ការ​វាយ​ប្រហារ ​ឥត​ឈប់​ឈរ​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek ។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ការវាយប្រហាររបស់រុស្ស៊ី ប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន កាន់តែពឹងផ្អែកខ្លាំង លើយន្តហោះដ្រូន ដែលមានតម្លៃថោក ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានផ្តល់ដោយអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ។

ដោយមានតម្លៃរហូតដល់ ៣ម៉ឺនដុល្លារ ក្នុងមួយគ្រឿង យន្ដហោះដ្រូនទាំងនេះបានអនុញ្ញាត ឱ្យយោធារុស្ស៊ី បន្តវាយលុក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់អ៊ុយក្រែន ដែលបំផ្លាញដោយកាំជ្រួច ដែលមានតម្លៃថ្លៃជាង នេះបើយោងតាមសារព័ត៌មាន Kyiv Independent។

នៅដើមដំបូងនៃការលុកលុយនេះ Independent បានពន្យល់ថា រុស្ស៊ីផ្តោតសំខាន់លើការ វាយប្រហាររបស់ខ្លួន លើលំនៅដ្ឋានជនស៊ីវិល និងផ្នែកហេដ្ឋារចនាសម្ព័ន្ធទូទៅ ។ ថ្មីៗនេះ ដោយសារការលុកលុយ បានអូសបន្លាយ យូរជាង ប្រទេសជាតិអាចរំពឹងទុក យោធារុស្ស៊ី កាន់តែមានភាពច្បាស់លាស់ និងជាយុទ្ធសាស្ត្រ ជាមួយនឹងការ វាយប្រហារ របស់ខ្លួន កំណត់គោលដៅ និងបំផ្លាញរោង ចក្រថាមពល ជាងមួយភាគបី របស់អ៊ុយក្រែន ដែលជាផែនការ ដែលត្រូវបាន ប្រៀបធៀបទៅនឹងណា ស៊ីអាល្លឺម៉ង់។

លោក Federico Borsari អ្នកជំនាញនៅមជ្ឈមណ្ឌល សម្រាប់គោលនយោបាយ និង ការវិភាគអឺរ៉ុបបានប្រាប់ The Kyiv Independent អំពីការវាយប្រហារ របស់រុស្ស៊ីថា “រុស្ស៊ីកំពុងប្រើយុទ្ធសាស្ត្រ ដូចគ្នា ដែលណាស៊ីអាល្លឺម៉ង់ បានព្យាយាម ដើម្បីសម្រេចបានប្រឆាំង នឹងចក្រភពអង់គ្លេស នៅឆ្នាំ១៩៤០” ។

លោក Oleksandr Kharchenko ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ ឧស្សាហកម្មថាមពល ក៏បានប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហារ របស់រុស្ស៊ីលើ ថាមពលអ៊ុយក្រែន គឺជាការវាយប្រហារ ផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទីពីរមក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top