ព័ត៌មានអន្តរជាតិ

សកម្មភាពចាក់បញ្ចាំង នៅទ្វីបអាហ្វ្រីកនៃ “ទិវាខ្សែភាពយន្តចិន” បានចាប់ដំណើរការ

ថ្ងៃទី២៦ ខែតុលា សកម្មភាពចាក់បញ្ចាំងនៅទ្វីបអាហ្វ្រីកនៃ “ទិវាខ្សែភាពយន្តចិន ” បានដំណើរការជាផ្លូវការ។ តាមរយៈវេទិការប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានសំខាន់ៗ និងស្ថាប័នក្រៅប្រទេសនៃទ្វីបអាហ្វ្រីក ភាពយន្តប្រធានបទពិសេស ភាពយន្តឯកសារពហុភាសាស្តីពី ភាពទាក់ទាញពិសេសនៃ ការធ្វើអភិបាលកិច្ចលក្ខណៈពិសេស ចិនក្នុងដំណើរថ្មីដូចជាកម្មវិធី«ការដឹកនាំ» «បកស្រាយពីរយៈពេល១០ឆ្នាំរបស់ចិន» «ការប្តេជ្ញាចិត្តដ៏អស្ចារ្យ» ជាដើម ជួបផ្ទាល់នឹងប្រិយមិត្ត ទស្សនិកជនអាហ្វ្រិកជាផ្លូវការ។

“ទិវាខ្សែភាពយន្តចិន ” ជាសកម្មភាពចាក់បញ្ចាំង ជាសកលដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន។ ក្នុងរយៈពេល ៤ខែកន្លងមក ក្រុមហ៊ុនផ្សព្វផ្សាយនិងស្ថាប័ន្ធ ផលិតព័ត៌មានអន្តរជាតិជាង ៧០ នៃប្រទេសជាង៤០ បានចូលរួមគាំទ្រសកម្មភាពនេះ។ ឆ្លៀតឱកាសសម្ពោធបើក សកម្មភាពនៅអាហ្វ្រិកលើកនេះ រដ្ឋមន្ត្រី អ្នកទទួលខុសត្រូវ មន្ត្រីការទូតជាច្រើននៃ បណ្តាប្រទេសអាស្វ្រិក ក៏បានចូលរួមបង្ហាញពីការ ជូនពរដ៏ល្អប្រពៃចំពោះចំណង មិត្តភាពរវាងអាហ្វ្រិកនិងចិន ក៏ដូចជាកោតសរសើរថា ការអភិវឌ្ឍថ្មីរបស់ប្រទេសចិន បានផ្តល់កាលានុវត្តភាពអភិវឌ្ឍថ្មី ដល់សកលលោក។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា កាលពីខែមិថុនាឆ្នាំ២០២២នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាប់ផ្តើមធ្វើសកម្មភាព “ទិវាខ្សែភាពយន្តចិន” ក្នុងគោលបំណងបង្ហាញពី រូបរាងប្រទេសចិនក្នុងយុគសម័យថ្មី ជូនទស្សនិកជនទូទាំងសកលលោក។

ប្រឈមមុខនឹងសភាពការណ៍ អន្តរជាតិបច្ចុប្បន្នដែលមានភាព ស្មុគស្មាញហើយប្រែប្រួលយ៉ាងខ្លាំង អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តផ្តោតលើការផ្តល់ស្ពាន នៃការផ្លាស់ប្តូរផ្នែកវប្បធម៌ជាមួយអន្តរជាតិ ខិតខំបង្ហាញពីទេសភាពស្អាតអស្ចារ្យ ដែលអរិយធម៌គ្រប់បែបលើសកលលោក ចុះសម្រុងគ្នាដោយសុខដុមរមនា។

លោក Bello Bouba Maigariរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ប្រទេស Cameroon បានលើកឡើងថា ប្រធានាធិបតីប្រទេស Cameroon បានតាមដានយកចិត្តទុកដាក់ ជាពិសេសលើសមាជបក្សកុម្មុយនីស្តចិន លើកទី២០។ ខ្លឹមសារនៃរបាយការណ៍ ការងាររបស់លោក Xi Jinping ស្តីពីការបង្កើនជំនឿចិត្ត លើខ្លួនឯងខាងវប្បធម៌ ជំរុញឱ្យវប្បធម៌ចិន ផ្សព្វផ្សាយដល់សកលកាន់តែទូលំទូលាយ បានធ្វើឱ្យលោកមានចំណាប់ អារម្មណ៍យ៉ាងខ្លាំង។ ទិវាខ្សែភាពយន្តចិន ជាសកម្មភាពជាសកល បានលើកទឹកចិត្តយុវជនទ្វីបអាហ្វ្រិក និងនាំមកនូវការបំផុសគំនិត និងក្តីសង្ឃឹមដល់ពួកគេ ។

លោក Kassim Loutfi រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃសហភាព Comores បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានជះឥទ្ធិពលសំខាន់ចំពោះ តំបន់ផ្សេងៗលើពិភពលោក ហើយទ្វីបអាហ្វ្រិកអាចរៀនសូត្រ ទទួលបានច្រើនពីក្នុងនោះ។ អ្វីដែលលោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើង បានធ្វើឱ្យប្រជាជនអាហ្វ្រិកមាន ចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នា។ ខ្សែភាពយន្តឯកសារនៃ ទិវាលើកនេះបានបង្ហាញពី ស្មារតីឈានទៅមុខយ៉ាងស្វិតស្វាញ របស់ប្រជាជាតិចិន។

សូមបញ្ជាក់ថា ការចាក់បញ្ចាំង នៅទ្វិបអាហ្វ្រីកនៃសកម្មភាព “ទិវាខ្សែភាពយន្តចិន” នឹងបន្តធ្វើរហូតដល់ខែធ្នូខាងមុខនេះ ៕

To Top