បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍បាន ធ្វើការលើកឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូគឺបានត្រៀមខ្លួន រួចរាល់ហើយក្នុងការ ពិភាក្សាគ្នាដើម្បីអាចបញ្ចប់ជម្លោះ នៅអ៊ុយក្រែនប៉ុន្តែអះអាង រដ្ឋាភិបាលក្រុងគៀវ នៅមិនទាន់រៀបចំខ្លួន នៅឡើយដើម្បីចូលមកតុចរចា។
លោក Putin បានថ្លែងប្រាប់ទៅកាន់កិច្ចប្រជុំ Valdai Disussion Club នៅក្នុងទីក្រុងមូស្គូថា៖ សំណួរមិនមែនពេលនេះ មិនគួរមករុស្សីឡើយពីព្រោះ ថាយើងបានត្រៀមខ្លួនរួច ទៅហើយដើម្បីចរចាប៉ុន្តែមេដឹកនាំ របស់អ៊ុយក្រែននោះទេដែលបាន សម្រេចចិត្តមិនបន្តការពិភាក្សាគ្នា។
លោក Putin បានបន្តថា៖ ជាដំណោះស្រាយងាយៗ ប្រសិនបើរដ្ឋាភិបាលវ៉ាស៊ិនតោន នឹងផ្តល់សញ្ញាតែបន្តិចទៅ ឲ្យរដ្ឋាភិបាលក្រុងគៀវក្នុងការប្តូរជំហ នោះបញ្ហានឹងត្រូវបានដោះស្រាយ ហើយសន្តិភាពនឹងត្រឡប់មកវិញ។
គួរឲ្យដឹងដែរថាចាប់តាំងតែពី ពេលប្រតិបត្តិយោធាដោយរុស្សី មកលើអ៊ុយក្រែនកន្លងមក កិច្ចពិភាក្សានិងចចារគ្នា ដើម្បីសន្តិភាពរវាងភាគីទាំងពីរ គឺមិនដែលបានកើតឡើងនោះទេ ហើយក្នុងនោះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky តែងតែបដិសេធមិនទទួលយក សំណើរចចារគ្នាឡើយ ៕
ប្រែសម្រួល៖ ស៊ុន លី