ព័ត៌មានអន្តរជាតិ

អឺរ៉ុប អនុម័តច្បាប់ថ្មីលែង មានរថយន្តសាំង និងម៉ាស៊ូតលក់ទៀតឡើយ ក្នុងទីផ្សារត្រឹមឆ្នាំ២០៣៥

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា សហភាពអឺរ៉ុប បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការដាក់កាតព្វកិច្ចចំពោះ ក្រុមហ៊ុនអ្នកផលិតរថយន្តដើម្បីអាច ទទួលបានជោគជ័យ ១០០ភាគរយ ក្នុងការកាត់បន្ថយការបំពុលអាកាសឲ្យបាន ១០០ភាគរយ នៅត្រឹមឆ្នាំ២០៣៥។

ប្រភពដដែលបានសរសេរទៀតថា ការប្រកាសដាក់បម្រាម និងអនុវត្តកាតព្វកិច្ចនេះ មានន័យថាទីផ្សាររបស់អឺរ៉ុប ក៏នឹងត្រូវហាមប្រាមមិនឲ្យ មានការដាក់លក់រថយន្តប្រើប្រាស់ សាំងនិងប្រេងម៉ាស៊ូតទៀតឡើយ ចាប់ពីឆ្នាំ២០៣៥ ដូចគ្នានេះ។

កិច្ចព្រមព្រៀងដែលត្រូវបាន ធ្វើឡើងក្រោយពេលដែល កិច្ចប្រជុំដ៏តានតឹងរវាងសភាអឺរ៉ុប និងគណកម្មការអឺរ៉ុប ព្រមទាំងបណ្តាប្រទេស ជាសមាជិកបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយដាច់ខាតត្រូវតែ អនុវត្តគោលការណ៍ច្បាប់ថ្មីនេះឲ្យបាន។

ច្បាប់ថ្មីៗនេះក៏បានបញ្ជាក់ដេរថា ផែនការសម្រាប់ឆ្នាំ២០៣០ អឺរ៉ុបនឹងត្រូវពន្លឿនការងារ កាត់បន្ថយការបំពុលអាកាសឲ្យបាន ៥៥ភាគរយ ពោលគឺច្រើនជាងគេផែនការ ចាស់ដែលធ្លាប់លើកឡើង កាលពីឆ្នាំ២០២១ ដើម្បីទទួលបាន
ត្រឹមតែ ៣៧,៥ភាគរយប៉ុណ្ណោះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top