ព័ត៌មានអន្តរជាតិ

រុស្សី ប្រកាសបិទច្រករបៀង នៅសមុទ្រខ្មៅ សម្រាប់នាំចេញធញ្ញជាតិ

បរទេស៖ កងកម្លាំងយោធារបស់ប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការបិទច្រករបៀង ដែលហៅថា grain corridor សម្រាប់ធ្វើការនាំចេញធញ្ញជាតិរបស់អ៊ុយក្រែន ចេញតាមដែនសមុទ្រខ្មៅ។

យោងតាមការបញ្ជាក់ដោយយោធារបស់រុស្សី បានធ្វើការពន្យល់ទៀតថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការបង្កហេតុជាច្រើន ដោយអ៊ុយក្រែន ដូចជាការប្រើប្រាស់ផ្លូវនេះ ក្នុងការវាយប្រហារ មកលើប្រទេសរុស្សីវិញជាដើម។

គួរឲ្យដឹងដែរថាមុននេះ២ថ្ងៃអ៊ុយក្រែន បានបើកការវាយប្រហារ ដោយដ្រូនមកលើនាវាជាច្រើនគ្រឿងរបស់រុស្សី ដែលប្រើប្រាស់ដោយកងកម្លាំងប៉ូលីស នៅក្នុងតំបន់សមុទ្រខ្មៅដែលរុស្សី បានអះអាងថាជាស្នាដៃរបស់អ៊ុយក្រែន ស្ថិតនៅក្រោមការណែនាំ និងគ្រប់គ្រងដោយអ្នកជំនាញអង់គ្លេស៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top