បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា ចំនួនកងកម្លាំងណាតូដែលឈរជើង នៅជិតព្រំដែនភាគខាងលិច របស់រុស្ស៊ីបានកើនឡើងដល់ជាង ៣០ ០០០ នាក់ហើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកបាននិយាយថា ប្លុកយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានបង្កើន អង្គភាពនៅអឺរ៉ុបកណ្តាល និងខាងកើត ក៏ដូចជានៅក្នុងរដ្ឋបាល់កង់ និងបាល់ទិក។ លោក Shoigu បាននិយាយក្នុងអំឡុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីរួមគ្នាជាមួយ មន្ត្រីយោធាមកពីប្រទេសបេឡារុស្សថា “ឧបទ្វីបនេះបានកើនឡើងដល់ទៅ២ ដងកន្លះដល់ជាង ៣០ ០០០ នាក់ចាប់តាំងពីខែកុម្ភៈ ហើយអាចនឹងកើនឡើងបន្ថែមទៀត នាពេលអនាគតដ៏ខ្លីបំផុត”។
លោកបាននិយាយថា ការប្រមូលផ្តុំកម្លាំងរបស់ លោកខាងលិចបែបនេះ បង្កការគំរាមកំហែងមិនត្រឹមតែ ចំពោះទីក្រុងម៉ូស្គូប៉ុណ្ណោះទេ ប៉ុន្តែចំពោះបេឡារុស្ស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។
លោកបានបញ្ជាក់ថា ការការពារប្រទេសទាំងពីរគឺជា “កិច្ចការអាទិភាព” របស់រដ្ឋសហភាពសហព័ន្ធរុស្ស៊ី និងបេឡារុស្ស៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
