បរទេស៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃពុធថា ប្រតិកម្មរបស់ប៉ូឡូញ និងអ៊ុយក្រែន ចំពោះការផ្ទុះដ៏ខ្លាំងក្លានៅព្រំដែន រវាងរដ្ឋទាំងពីរអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្កឱ្យមានការប៉ះទង្គិច ដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ បេសកជនរុស្ស៊ីបានរិះគន់អ្វី ដែលលោកហៅថា “សេចក្តីថ្លែងការណ៍គ្មានការទទួលខុសត្រូវ ដែលធ្វើឡើង ដោយមេដឹកនាំប្រទេសប៉ូឡូញ និងអ៊ុយក្រែន ជុំវិញការវាយប្រហារដោយមីស៊ីល។
លោកបានកត់សម្គាល់ថា វាមិនចំណាយពេលយូរទេ សម្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដើម្បីបន្ទោសការផ្ទុះនៅភូមិប៉ូឡូញ លើក្រុងមូស្គូ និងអំពាវនាវឲ្យអង្គការណាតូសងសឹក។
លោក Nebenzia បាននិយាយទៀតថា “ខ្ញុំបញ្ជាក់ថា ការអះអាងបែបនេះគឺធ្វើឡើង ដោយអ្នកដែលមិនអាច ប៉ុន្តែដឹងច្បាស់ថា វាគឺជាមីស៊ីលការពារដែនអាកាស របស់អ៊ុយក្រែន ដែលបានវាយប្រហារលើទឹកដី នៃប្រទេសប៉ូឡូញ។ យោងតាមអ្នកការទូតរបស់រុស្ស៊ី នេះគឺជាការប៉ុនប៉ង ដោយមនសិការដើម្បីអូស NATO ដែលកំពុងធ្វើសង្គ្រាមដោយជំនួសលើប្រទេសរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ចូលទៅក្នុងការប្រឈមមុខ ដាក់គ្នាដោយផ្ទាល់ ជាមួយប្រទេសរបស់យើង៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
