ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បដិសេធផ្តល់ទិដ្ឋាកាឲ្យ គណៈប្រតិភូរុស្សីចូលរួម កិច្ចប្រជុំដ៏សំខាន់មួយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមមន្ត្រីរបស់ប្រទេសរុស្សី នឹងមិនចូលរួមកិច្ចប្រជុំអង្គការ សន្តិសុខនិងកិច្ចសហប្រតិបត្តិការ អ៊ឺរ៉ុបឬ OSCE ឡើយដែលគ្រោងធ្វើនៅទីក្រុង Warsaw សប្តាហ៍ក្រោយ។

ការប្រកាសនេះត្រូវបានធ្វើឡើង ដោយមន្ត្រីរបស់រុស្សីម្នាក់ បានអះអាងថា ប្រទេសប៉ូឡូញបានធ្វើការ បដិសេធទិដ្ឋាការបស់ពួកគេ ខណៈដែលក្រុមប្រេសិតពិសេស តំណាងរបស់ប៉ូឡូញក៏បាន លើកឡើងហើយថាប្រសិនបើ OSCE អនុញ្ញាតិឲ្យរុស្សីចូលរួមកិច្ចប្រជុំនេះ វាមានន័យស្មើទៅនឹងបំពានទៅនឹង ភាពសាមគ្គីគ្នាជាមួយនឹង ប្រទេសអ៊ុយក្រែនជាមិនខាន។

លោក Vladimir Dzhabarov មន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្សី បានថ្លែងបែបនេះថា៖ ពួកយើងបានទទួលនូវការឆ្លើយតប ដែលមិននឹកស្មានដល់មួយពី សំណាក់ប្រទេសប៉ូឡូញដើម្បី ចូលរួមកិច្ចប្រជុំរបស់​ OSCE នៅសប្តាហ៍ក្រោយហើយជឿជាក់ថា ហេតុការណ៍ដូចគ្នានេះនឹងកើតឡើង ម្តងទៀតនៅក្នងកិច្ចប្រជុំ OSCE ដែលធ្វើឡើងនៅក្នុងប្រទេសអូទ្រីស នាខែកុម្ភៈឆ្នាំ
២០២២និងខែកក្កដានៅក្នុង ប្រទេសកាណាដា ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top