ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប សម្ដែងការព្រួយបារម្ភ ចំពោះច្បាប់កាត់បន្ថយ អតិផរណា របស់អាមេរិក

ព្រុចសែល ៖ រដ្ឋជាសមាជិក នៃសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភ របស់ពួកគេអំពីបទប្បញ្ញត្តិរើសអើង ដែលមាននៅក្នុងច្បាប់ កាត់បន្ថយអតិផរណា របស់សហរដ្ឋអាមេរិក (IRA) ហើយទំនង ជាមានផលប៉ះពាល់ យ៉ាងសំខាន់នៃ IRA លើការប្រកួតប្រជែង និងការសម្រេចចិត្ត វិនិយោគនៃឧស្សាហកម្ម សហភាពអឺរ៉ុប ជាពិសេសទាក់ទងនឹង វិស័យដែលមានសារៈសំខាន់ សម្រាប់ការផ្លាស់ប្តូររបស់ខ្លួន ទៅកាន់សេដ្ឋកិច្ចបៃតង។

លោក Jozef Sikela ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំ នៃរដ្ឋមន្ត្រីពាណិជ្ជកម្ម របស់ប្រទេសជាសមាជិកថា “យើងមានការព្រួយ បារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់យ៉ាងសំខាន់ នៃច្បាប់កាត់បន្ថយអតិផរណា របស់សហរដ្ឋអាមេរិក លើមូលដ្ឋានផលិតកម្ម របស់សហភាពអឺរ៉ុប” ។

លោក Valdis Dombrovskis ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុបបានលើកឡើងថា “ការឧបត្ថម្ភធនពណ៌បៃតង ជាច្រើន ដែលបានផ្តល់សម្រាប់ ក្នុងសកម្មភាពរើសអើង ចំពោះឧស្សាហកម្មរថយន្ត ថាមពលកកើតឡើងវិញ ថ្ម និងថាមពល របស់សហភាពអឺរ៉ុប ។ ទាំងនេះគឺជាកង្វល់ដ៏ធ្ងន់ធ្ងរ សម្រាប់សហភាពអឺរ៉ុប ដែលខ្ញុំ និងសហការីជាច្រើននាក់ បានលើកឡើងម្តងហើយម្តងទៀត ជាមួយដៃគូរសហសេវិកអាមេរិក របស់យើង”។

លោក​បាន​បន្ដថា “អ្វី​ដែល​យើង​ស្នើ​សុំ​គឺ​យុត្តិធម៌ យើងចង់ និងរំពឹងថា ក្រុមហ៊ុនអឺរ៉ុប និងការនាំចេញនឹងត្រូវបានចាត់ទុកដូចគ្នា នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនអាមេរិក និងការនាំចេញត្រូវបានប្រព្រឹត្តនៅអឺរ៉ុប” ។

ផ្ទាំងពាណិជ្ជកម្ម

លោក Sikela និងលោក Dombrovskis ទាំងពីរបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជៀសវាង “ការប្រណាំងឧបត្ថម្ភធន” រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយពន្យល់ថាវានឹងមានគ្រោះថ្នាក់ តម្លៃថ្លៃ និងគ្មានប្រសិទ្ធភាព ។

ឥឡូវនេះបញ្ហាទាំងនេះ កំពុងត្រូវបានពិភាក្សានៅក្នុងក្រុមការងារជាន់ខ្ពស់រួម។ ឱកាសបន្ទាប់ដើម្បីចាប់យកស្ថានភាពនឹងមកដល់នៅថ្ងៃទី០៥ ខែធ្នូ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ពាណិជ្ជកម្មនិងបច្ចេកវិទ្យា (TTC) ។

គួរបញ្ជាក់ថា TTC គឺជាវេទិកាមួយ ដែលអាចឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក សម្របសម្រួលវិធីសាស្រ្ត សម្រាប់ពាណិជ្ជកម្មពិភពលោកសំខាន់ៗ បញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យា និងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចឆ្លងកាត់អាត្លង់ទិក កាន់តែស៊ីជម្រៅ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top