ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចុះអនុស្សរណៈនាំចេញ រថយន្ដជាមួយរុស្ស៊ី ក្នុងតម្លៃ ៣០០លានដុល្លារ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដែលមានតម្លៃ ៣០០លានដុល្លារ ជាមួយប្រទេសរុស្ស៊ី សម្រាប់ការនាំចេញរថយន្ត ទៅកាន់ប្រទេសនេះ។

សារព័ត៌មាន Fars បានដកស្រង់សម្តីលោក Mohammadreza Najafi-Manesh ប្រធានសមាគមឧស្សាហកម្ម និងក្រុមហ៊ុនផលិតគ្រឿង បន្លាស់ដោយបានលើកឡើងថា ប្រទេសរុស្ស៊ី គឺជាអតិថិជនមួយក្នុងចំណោមអតិថិជន របស់រថយន្តអ៊ីរ៉ង់។

លោក Najafi-Manesh បានកត់សម្គាល់ថា អ៊ីរ៉ង់បាននាំចេញរថយន្តប្រហែល ១០០០គ្រឿង ទៅកាន់ប្រទេសវេណេស៊ុយអេឡា ដោយបន្ថែមថា ការបញ្ជាទិញបន្ថែមទៀត ពីប្រទេសនៅអាមេរិកខាងត្បូង ត្រូវបានគេរំពឹងទុកនៅពេលអនាគត។

លោក Najafi-Manesh បានបន្ថែមថា ប្រទេសរុស្ស៊ី និងវ៉េណេស៊ុយអេឡា គឺជាទីផ្សារ “ល្អ” ពីរសម្រាប់រថយន្តអ៊ីរ៉ង់ ដោយកត់សម្គាល់ថា អ៊ីរ៉ង់នឹងអាចសម្រេចបាន នូវឋានៈជាសកលអំណោយផល ក្នុងការនាំចេញរថយន្ត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top