រសៀលថ្ងៃទី២៨ ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារ ជាមួយលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ។ ភាគីទាំងពីរឯកភាពគ្នាថា នឹងពួតដៃគ្នា ដើម្បីជំរុញ ការកសាងទំនើបកម្ម ហើយឈានដល់គំនិត ឯកភាពរួមដ៏សំខាន់អំពីការរួមគ្នា កសាងសហគមន៍រួមវាសនា រវាងប្រទេសទាំងពីរ ក្នុងយុគសម័យថ្មី ។
ប្រទេសទាំងពីរ បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដែលបានបញ្ចេញ សញ្ញាវិជ្ជមានថា ទំនាក់ទំនងទ្វេភាគី បានឈានចូលដំណាក់កាលថ្មី និងបានឡើងដល់កម្រិតថ្មី ថែមទៀត ។
ក្នុងការជួបពិភាក្សា ការងារ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងខិតខំប្រឹងប្រែងឆ្ពោះ ទៅកាន់ទិស ដៅ ស្តីពីការកសាងសហគមន៍រួម វាសនារបស់ ប្រទេសទាំងពីរ ដែលរួមរស់នៅដោយសន្តិភាព ជួយយកអាសាគ្នា ទៅវិញទៅមក និង ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយប្រការនេះនឹង ជំរុញឱ្យទំនាក់ទំនង រវាងប្រទេសទាំងពីរដើរ កាន់តែឆ្ងាយនិងកាន់តែរឹងមាំ ក្នុងយុគសម័យថ្មី ។
សន្តិភាពជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនរីករាយរួមជាមួយភាគី ម៉ុងហ្គោលីគោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាព ដែនដីគ្នាទៅវិញទៅមក គោរពផ្លូវអភិវឌ្ឍន៍រៀងៗខ្លួន ក៏ដូចជាគាំទ្រ គ្នាទៅវិញទៅមក អំពីបញ្ហាដែលពាក់ព័ន្ធ ដល់ផលប្រយោជន៍ ជាស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ ដែលយកចិត្តទុកដាក់ដូចគ្នា ។ លោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលី រំលឹកឡើងវិញ ថា ភាគីម៉ុងហ្គោលី ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយប្រទេសចិន តែមួយ ហើយគូសបញ្ជាក់ថា ភាគីម៉ុងហ្គោលីគាំទ្រ យ៉ាងពេញ ទំហឹង ចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខ សកល ដែលលើកឡើងដោយភាគីចិន ។ ទំនុកចិត្តខ្ពស់ខាង នយោបាយបែបនេះ បានចាក់គ្រឹះដ៏រឹងមាំក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ។
យោង តាមទិន្នន័យ បានបង្ហាញថា ចិនបានក្លាយជាប្រទេស ប្រភព នៃការវិនិយោគ និងដៃគូពាណិជ្ជកម្មធំទីមួយ របស់ម៉ុងហ្គោលី ក្នុងរយៈពេល ១៨ឆ្នាំជាប់ៗគ្នា ។ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងម៉ុងហ្គោលី គឺមានចំនួនលើសពី៦០ភាគរយ នៃទំហំពាណិជ្ជកម្មជាមួយ បរទេសសរុបរបស់ម៉ុងហ្គោលី ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងម៉ុងហ្គោលីបានវាយទម្លុះ១ម៉ឺនលានដុល្លារអាមេរិកជាលើកដំបូង ។ ក្នុងបរិបទដែលជំងឺកូវីដ១៩ បានរីករាលដាល និងសេដ្ឋកិច្ចពិភពលោកពិបាកស្តារឡើងវិញ តើប្រទេសទាំងពីរចិន និង ម៉ុងហ្គោលីនឹង បន្តទទួលបានកម្លាំងចលករអភិវឌ្ឍន៍ តាមរបៀបណា?
លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងកិច្ចជំនួបថា ភាគីទាំងពីរ គួរតែជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមស្តីពី “ផ្លូវវាលស្មៅ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិង “គោលនយោបាយងើបឡើង វិញថ្មី ”របស់ម៉ុងហ្គោលី ក៏ដូចជាគោលដៅ យុទ្ធសាស្ត្រអភិវឌ្ឍន៍ “ដើរដោយចែកជាពីរជំហាន” របស់ចិននិងគោលនយោបាយ អភិវឌ្ឍន៍យូរអង្វែងស្តីពី “ផែនការឆ្នាំ២០៥០”របស់ភាគីម៉ុងហ្គោលី ។ “ក្បាលម៉ាស៊ីនធំទាំងបី”នេះ នឹងជំរុញពីមុំយុទ្ធសាស្ត្រនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងកែលម្អជីវភាពរស់ នៅរបស់ប្រជាជននៃប្រទេសទាំងពីរ ដែលបំពេញបន្ថែម កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការរួមគ្នា កសាងសហគមន៍រួមវាសនា រវាងប្រទេសទាំងពីរចិន និងម៉ុងហ្គោលី ក្នុងយុគសម័យថ្មី ។
ផែនទីបង្ហាញផ្លូវ អភិវឌ្ឍន៍ បានគ្រោងរួចហើយ ចិននិងម៉ុងហ្គោលី ដែលជាប្រទេសជិតខាងល្អ មិត្តភក្តិល្អ និងជាដៃគូល្អ ពួតដៃគ្នារីកចម្រើនទៅ មុខលើផ្លូវកសាង ទំនើបកម្ម មុខជានឹងសម្រេច បាននូវការអភិវឌ្ឍរួមនិងវិបុលភាព រួមក្នុងយុគសម័យថ្មី ជាក់ជាមិនខាន ៕