បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីចងតបានផ្លូវផ្នែកការទូតឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែនឹងមិនយល់ព្រមចំពោះលក្ខខណ្ឌ ជាមុនរបស់សហរដ្ឋអាមេរិក សម្រាប់ការចរចានោះទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ការទាមទារ របស់ប្រធានាធិបតីអាមេរិក Joe Biden ថា “ការពិភាក្សានឹងអាចធ្វើទៅបាន លុះត្រាតែប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចាកចេញពីអ៊ុយក្រែន” នោះ គឺជាអ្វីដែលទីក្រុងម៉ូស្គូនឹងមិនទទួលយកនោះទេ។
លោក Peskov បានពន្យល់ថា “ប្រតិបត្តិការយោធាពិសេសនៅតែបន្ត ហើយថាលោកប្រធានាធិបតី ពូទីន គឺនៅ ហើយនឹងបើកចំហ សម្រាប់ការទំនាក់ទំនង សម្រាប់កិច្ចពិភាក្សា។ ប្រាកដណាស់ ផ្លូវដែលពេញចិត្ត សម្រាប់ការធានាផលប្រយោជន៍ របស់យើង គឺការទូតដោយសន្តិវិធី” ។
លោកបានឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍ដែលលោក Biden បានធ្វើកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron ដែលមកទស្សនកិច្ច។
លោក Biden បានអះអាងថា “ខ្ញុំបានត្រៀមខ្លួននិយាយជាមួយលោកពូទីន ប្រសិនបើតាមពិតមានការចាប់អារម្មណ៍ ចំពោះគាត់ដែលសម្រេចចិត្តថា គាត់កំពុងស្វែងរកវិធីដើម្បីបញ្ចប់សង្គ្រាម តែលោកមិនទាន់បានធ្វើបែបនេះនៅឡើយទេ»។ មធ្យោបាយតែមួយគត់ សម្រាប់សង្គ្រាមនេះ ដើម្បីបញ្ចប់គឺជាវិធីសមហេតុផល គឺលោក Putin ដើម្បីដកខ្លួនចេញពីអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា