គៀវ៖ មន្ទីរប៉ង់តាហ្គោន បានផ្តល់កិច្ចសន្យាចំនួន ៤៣០ លានដុល្លារដល់ឧស្សាហកម្មការពារជាតិយក្ស Lockheed Martin សម្រាប់ការផលិត High Mobility Artillery Rocket Systems ដែលត្រូវបានគេស្គាល់ថាជា HIMARS និងសេវាកម្មជំនួយផ្សេងទៀត ដែលចាំបាច់ ដើម្បី “បំពេញតម្រូវការបន្ទាន់ក្នុងការគាំទ្រកងទ័ព និងដៃគូលក់យោធាបរទេសផ្សេងៗទៀត។
វាជាកិច្ចសន្យាដំបូង សម្រាប់ការផលិត HIMARS ថ្មីចាប់តាំងពីខែមេសា មុនពេលដែលសហរដ្ឋអាមេរិក ចាប់ផ្តើមបញ្ជូនប្រព័ន្ធបាញ់រ៉ុក្កែតទៅកាន់អ៊ុយក្រែន ដើម្បីជួយកងទ័ពរបស់ប្រទេសនេះប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ក្រសួងការពារជាតិអាមេរិកមិនបានបញ្ជាក់ពីអ្នកណាថា HIMARS ថ្មីនឹងត្រូវបានផ្តល់ឱ្យនោះទេ ហើយវាមិនច្បាស់ថាតើនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលប្រព័ន្ធនេះត្រូវបានគេសរសើរថា ជាអ្នកផ្លាស់ប្តូរហ្គេម សម្រាប់សង្រ្គាមនៅរដូវក្តៅនេះ។
លោក Frank Ledwidge អតីតមន្ត្រីយោធា និងជាអ្នកនិពន្ធបានប្រាប់ Newsweek ថា “ខ្ញុំគិតថាផ្នែកនៃកិច្ចសន្យា គឺជាមូលនិធិ សម្រាប់ប្រព័ន្ធ HIMARS ១៨គ្រឿងបន្ថែមទៀត ដែលវាត្រូវបានប្រកាសកាលពីមួយខែមុន នឹងត្រូវបង្កើតឡើងសម្រាប់អ៊ុយក្រែន”។
លោកបានលើកឡើងថា ការអនុម័តកិច្ចសន្យាមិនមានន័យថាប្រព័ន្ធទាំងនេះនឹងឈានដល់ទៅដល់ប្រទេសអ៊ុយក្រែនគ្រប់ពេលឆាប់ៗនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
លោក Ledwidge បានបន្ដថា “បច្ចុប្បន្ន HIMARS ចំនួន ២០ គ្រឿងដែលត្រូវបានចែកចាយ គឺទាំងអស់ដែលទីក្រុងគៀវ មាននាពេលបច្ចុប្បន្ន” Ledwidge បានបន្ថែមថា “នោះជាចំនួនតិចតួចណាស់ ដែលគិតគូរពីផ្នែកខាងមុខគឺ ៨០០ ទៅ ១០០០ គីឡូម៉ែត្រ ហើយថានេះគឺពិតជាខ្លាំងណាស់ សម្រាប់សង្គ្រាម ដែលផ្តោតលើកាំភ្លើងធំ ហើយ HIMARS គឺជាទម្រង់នៃកាំភ្លើងធំ៕
ប្រែសម្រួល ឈូក បូរ៉ា