ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អំពាវនាវ​សុំ​ជំនួយ ​ពី​សហភាព​អឺរ៉ុប ​ក្នុង​ការ​ទិញ​ឧស្ម័ន និងអគ្គិសនី

គៀវ៖ សារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យសហភាពអឺរ៉ុប ជួយអ៊ុយក្រែន ក្នុងការទិញឧស្ម័ន និងអគ្គិសនីដែលត្រូវការ ដើម្បីដំណើរការក្នុងរដូវត្រជាក់។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅពេលកំពុង និយាយនៅឯកិច្ចប្រជុំ នៃក្រុមប្រឹក្សាអឺរ៉ុប តាមរយៈតំណភ្ជាប់វីដេអូថា “ខ្ញុំជំរុញឱ្យអ្នកបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីឱ្យយើងអាច រក្សាការផ្គត់ផ្គង់ថាមពល សម្រាប់ប្រជាជនអ៊ុយក្រែន” ។

លោក ហ្សេឡិនស្គី បានលើកឡើងថា អ៊ុយក្រែន ត្រូវការការគាំទ្រពីសហភាពអឺរ៉ុប ក្នុងការទិញឧស្ម័នចំនួន ២ពាន់លានម៉ែត្រគូប ដែលនឹងប្រើប្រាស់ ដើម្បីទូទាត់សងការខូចខាត ដែលបណ្តាលមកពីការវាយប្រហារ របស់រុស្ស៊ី ចំពោះប្រភេទថាមពលផ្សេងៗទៀត។

លោកបានបន្ថែមថា ក្រៅពីនេះអ៊ុយក្រែន ចាប់អារម្មណ៍ក្នុងការនាំចូលអគ្គិសនី ពីសហភាពអឺរ៉ុប ដែលមានតម្លៃ ៨០០ លានអឺរ៉ូ (ប្រហែល ៨៤៩ លានដុល្លារ) ។

ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក រុស្ស៊ីបានធ្វើការវាយប្រហារ តាមអាកាសចំនួនប្រាំបីលើកប្រឆាំង នឹងហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ុយក្រែន។ យោង​តាម​រដ្ឋាភិបាល​អ៊ុយក្រែន ប្រហែល​ពាក់​កណ្តាល​នៃ​គ្រឿង​បរិក្ខារ ​ថាមពល​របស់​ប្រទេស​នេះ ត្រូវ​បាន​ខូច​ខាត​ដោយ​សារ ​ការ​វាយ​ប្រហារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top