ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ទាហានរុស្ស៊ី នឹងបាត់បង់រហូតដល់ជាង ១០ម៉ឺននាក់ ត្រឹមថ្ងៃបុណ្យណូអែល

គៀវ៖ កងទ័ពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមនឹងឈានទៅ ដល់ការបាត់បង់ទាហាន ១០ម៉ឺននាក់ ត្រឹមឆ្នាំបុណ្យណូអែល និងខួប ១០ ខែនៃសង្រ្គាមអ៊ុយក្រែន នេះបើយោងតាមការគណនា ដោយផ្អែកលើការប៉ាន់ស្មាន របស់អ៊ុយក្រែន ។

ក្រសួងការពារជាតិអ៊ុយក្រែន និងអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ផ្តល់ការប៉ាន់ប្រមាណប្រចាំថ្ងៃ អំពីចំនួនបុគ្គលិករុស្ស៊ី ដែលបានបាត់បង់ចាប់តាំងពីថ្ងៃមុន ក៏ដូចជាចំនួនសរុប នៃការបាត់បង់របស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ។

ក្រសួងការពារជាតិអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានបាត់បង់ទាហានប្រហែល ៩៨៨០០នាក់គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ជាមួយនឹងការខាតបង់របស់រុស្ស៊ី ដែលបានប៉ាន់ប្រមាណថ្មីចំនួន ៥២០ កាលពីថ្ងៃចន្ទ ។ ការគណនា Newsweek ផ្អែកលើការរាប់ចំនួនមរណភាព របស់អ៊ុយក្រែនបង្ហាញថា រុស្ស៊ីបានបាត់បង់ទាហានជាមធ្យម ៥៧៧ នាក់ ក្នុងមួយថ្ងៃក្នុងសប្តាហ៍មុន។ ប្រសិនបើតម្លៃជាមធ្យមស្រដៀងគ្នានេះ ត្រូវបានរក្សាទុកក្នុងរយៈពេលពីរបីថ្ងៃខាងមុខ រុស្ស៊ីនឹងលើសពីសញ្ញា ១០ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍។

កសែត Newsweek មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យអំពីចំនួន និងល្បឿននៃការបាត់បង់កងទ័ពរុស្ស៊ី ហើយបានទាក់ទងទៅក្រសួងការពារជាតិរុស្ស៊ី សម្រាប់ការបញ្ជាក់ និងមតិយោបល់។

ចំនួនអ្នកស្លាប់បែបនេះ ប្រសិនបើជាការពិត នឹងក្លាយជាសញ្ញាថ្មីបំផុតមួយ ដែលបង្ហាញថា សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន នឹងមិនមានផែនការផ្សេងទៀតនោះទេ៕

To Top