បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ រួមគ្នារបស់សភាអាមេរិក កាលពីថ្ងៃពុធ ដោយជំរុញឱ្យសមាជិកសភាអាមេរិក ទម្លាក់ចោលរាល់ការខ្វែងគំនិតរបស់ពួកគេ ហើយរួបរួមគ្នានៅពីក្រោយអ៊ុយក្រែន ខណៈពេលដែលការតស៊ូមតិ សម្រាប់ការអនុម័តច្បាប់ចំណាយចំនួន ១,៧ពាន់ពាន់លានដុល្លារ ដែលរួមមាន ៤៥ ពាន់លានដុល្លារលើវិស័យយោធា និងជំនួយផ្សេងទៀតដែលបាន កំណត់សម្រាប់ទីក្រុងគៀវ នៅ២០២៣។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើឱ្យសមាជិកទាំងអស់ចូលរួមដោយផ្ទាល់ ដើម្បីស្តាប់សុន្ទរកថា “ប្រវត្តិសាស្ត្រ” ដែលលោក Zelensky ថ្លែងជាភាសាអង់គ្លេស ។ បន្ទាប់ពីការអបអរសាទរជាច្រើននាទី អតីតតារាសម្ដែងរូបនេះបាន បើកសុន្ទរកថារបស់ខ្លួនដោយអរគុណ “អស់អ្នកដែលឲ្យតម្លៃលើសេរីភាព និងយុត្តិធម៌”។
មេដឹកនាំអ៊ុយក្រែនរូបនេះបានអះអាងថា «វាផ្តល់ឱ្យខ្ញុំរីករាយក្នុងការចែករំលែក ជ័យជម្នះរួមជាលើកដំបូងរបស់យើង៖ យើងបានយកឈ្នះរុស្ស៊ី ក្នុងគំនិតរបស់ពិភពលោក»។ លោកបានថ្លែងអំណរគុណដល់ សមាជិកសភាអាមេរិកសម្រាប់ការ គាំទ្រផ្នែកហិរញ្ញវត្ថុ និងផ្នែកយោធាប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែលោកបានរំលឹកឡើងវិញថា ត្រូវការអាវុធបន្ថែមទៀត ដើម្បីកម្ចាត់រុស្ស៊ីនៅលើសមរភូមិ។
ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បន្ថែមទៀតថា “យើងមានកាំភ្លើងធំ Yes អរគុណ… តើវាគ្រប់គ្រាន់ហើយឬនៅ? និយាយតាមពិត គឺមិនគ្រប់គ្រាន់នោះទេ»។ “ត្រូវការកាណុងបាញ់ និងសំបកជាច្រើនទៀត ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
