ព័ត៌មានអន្តរជាតិ

សហគ្រាសគំរូ រោងចក្រវៃឆ្លាតក្វាងស៊ី ដឹកនាំការផលិត តាមបែបឌីជីថល នៃឧស្សាហកម្មភេសជ្ជៈ

ថ្មីៗនេះ នាយកដ្ឋាន ឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃតំបន់ស្វយ័តជនជាតិភាគតិច Zhuangក្វាងស៊ី បានប្រកាសបញ្ជី ឈ្មោះសហគ្រាសគំរូ រោងចក្រវៃឆ្លាត ក្វាងស៊ីឆ្នាំ២០២២ ហើយក្រុមហ៊ុន Guangxi Taigu Coca-Cola Beverage Co., Ltd. ស្ថិតនៅក្នុងបញ្ជីឈ្មោះនេះ ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា សហគ្រាសគំរូរោងចក្រ វៃឆ្លាតក្វាងស៊ី គឺជាការងារកំណត់អត្តសញ្ញាណ ដែលរៀបចំឡើងដោយនាយកដ្ឋាន ឧស្សាហកម្ម និង បច្ចេកវិទ្យាព័ត៌មាន នៃតំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ី ក្នុងខេត្តក្វាងស៊ី ដោយជ្រើសរើសយកសហគ្រាស ដែលលេចធ្លោ អាចដើរតួនាទី ជាគំរូនាំមុខ តាមរយៈការវាយតម្លៃលើផ្នែក បរិក្ខារស្វ័យប្រវត្តិកម្ម ការរចនានិងស្រាវជ្រាវ ផលិតផល ការគ្រប់គ្រងផលិតកម្ម ការគ្រប់គ្រង គុណភាព និងសេវាវ័យឆ្លាត ដើម្បីពន្លឿន ការកែលម្អគុណភាព និងកម្រិតនៃ ការអភិវឌ្ឍន៍ផលិតកម្ម បែបប្រពៃណីនៅក្វាងស៊ី និងជំរុញការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្មផលិតកម្ម ។

ក្រុមហ៊ុន Guangxi Taigu Coca-Cola Beverage Co., Ltd. ដែលស្ថិតនៅក្នុងបញ្ជីនៅពេលនេះ បានសាងសង់រោងចក្រឆ្លាតវៃដោយជោគជ័យ បន្ទាប់ពីមានការខិតខំ និង ការអភិវឌ្ឍន៍ជាច្រើនឆ្នាំ ហើយបានបន្តសម្រេចបានការមើលឃើញទិន្នន័យដំណើរការផលិតកម្ម ក្លាយជាអ្នកនាំមុខក្នុង ការអភិវឌ្ឍន៍ឧស្សាហកម្មនេះ ។

ចាប់ពីការរចនារួម នៃរោងចក្រ រហូតដល់លំហូរដំណើរការ និងការរៀបចំ ក្រុមហ៊ុនបានអនុវត្តយ៉ាងទូលំទូលាយ នូវកម្មវិធីឧស្សាហកម្ម និងប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង កម្រិតខ្ពស់ជាច្រើន ដើម្បីសម្រេចបានការគ្រប់គ្រង ឌីជីថលគ្រប់ជ្រុងជ្រោយលើការលក់ ខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទប់រោងចក្រផលិត និងហិរញ្ញវត្ថុ ដែលនេះមិនត្រឹមតែធ្វើឱ្យកម្មវិធីដំណើរ ការផលិតដើរដោយស្វ័យប្រវត្តិ មានតម្លាភាព អាចមើលឃើញ និងត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងសម្រេច បានរង្វង់ បិទជិត រវាងការត្រួតពិនិត្យផលិតផល ការត្រួតពិនិត្យ និងវិភាគគុណភាព ការដឹកជញ្ជូនផលិតកម្ម ជាដើមជាមួយនឹងដំណើរ ផលិតកម្ម ហើយ អាចប្រើប្រាស់រួមបញ្ចូល ដោយផ្អែកលើមូលដ្ឋាន នៃបច្ចេកវិទ្យាព័ត៌មានចាស់ទុំ ដែលមានស្រាប់ ផងដែរ ដែលអាចចម្លង បានយ៉ាងឆាប់ រហ័ស ទៅដល់សហគ្រាសក្នុងឧស្សាហកម្ម ផលិតផលភេសជ្ជៈក្វាងស៊ី និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងដើរ តួនាទីជាគំរូផងដែរ ។

សម្រាប់សហគ្រាសគំរូរោងចក្រវៃឆ្លាត ក្វាងស៊ីឆ្នាំ២០២២ ដែលទទួលបានការទទួលស្គាល់ នាយកដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃតំបន់ស្វយ័តជនជាតិ Zhuang ក្វាងស៊ីនឹងប្រគល់ប័ណ្ណសម្គាល់ “សហគ្រាសគំរូរោងចក្រវៃឆ្លាតក្វាងស៊ី” ។ ហិរញ្ញវត្ថុសាធារណៈកម្រិត តំបន់ស្វយ័តជនជាតិZhuang ក្វាងស៊ី ក៏នឹងប្រគល់ប្រាក់លើកទឹក ចិត្តចំនួន១លានយ័នផងដែរ៕

To Top