ព័ត៌មានអន្តរជាតិ

រាត្រីសមោសរ អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៣ នឹងជួបជាមួយទស្សនិកជន តាមពេលកំណត់

រាត្រីសមោសរអបអរ សាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (The 2023 CMG Spring Festival) នឹងជួបជាមួយ ទស្សនិកជន តាមពេលកំណត់ម្តងទៀត ! រាត្រីសមោសរនេះ មានប្រវត្តិសាស្ត្រ៤០ឆ្នាំហើយ ជាកម្មវិធីទូរទស្សន៍ ដែលមានទស្សនិកជន ច្រើនបំផុតលើពិភពលោក តាមដានទស្សនា ដែលបានជាប់កំណត់ត្រាហ្គីណេស ពិភពលោក។ ការទស្សនារាត្រី សមោសរនេះ បានក្លាយជាទំនៀម ទម្លាប់ជួបជុំទទួលឆ្នាំថ្មីចិន នាពេលបច្ចុប្បន្នសម្រាប់ជនចិន សញ្ជាតិបរទេសនៅលើពិភពលោក ដើម្បីរួមគ្នាអបអរទទួលឆ្នាំថ្មីចិន និងទទួលសំណាងល្អនៃឆ្នាំថ្មីចិន។

របាំ ចម្រៀង ហ៊ី ក្បាច់គុន ភាពយន្តខ្នាតខ្លី ។ល។ កម្មវិធីសំដែងច្រើនបែបយ៉ាង ខ្លឹមសារសម្បូរបែប ដែលតាមរយៈការទស្សនា យើងអាចយល់ដឹង ពីភាពរុងរឿង នៃប្រវត្តិសាស្ត្រ៥០០០ឆ្នាំនៃអរិយធម៌ចិន ចាប់អារម្មណ៍ផ្ទាល់នឹងស្មារតីតស៊ូ របស់ប្រជាជនចិន ស្វែងយល់ពីការជូនពរ ដ៏ល្អបវររបស់ក្រុមគ្រួសារចិនចំពោះឆ្នាំថ្មី ក៏ដូចជាបង្ហាញពីជំនឿចិត្ត ភាពសប្បាយរីករាយ ការតស៊ូយ៉ាងអង់ អាចរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី។

រៀបរាប់ពីរឿងរ៉ាវរំភើបចិត្ត ទទួលឆ្នាំថ្មីដោយសប្បាយរីករាយ! នៅវេលាម៉ោង ៨ យប់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ តាមម៉ោងប៉េកាំង កម្មវិធីទូរទស្សន៍ ប្រចាំឆ្នាំ ដ៏មហាឡារិកបំផុត នៃពិភពលោក ពោលគឺ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ សូមគោរពអញ្ជើញ លោកអ្នកចូលរួម ទស្សនាកម្សាន្តសប្បាយជាមួយគ្នា!

To Top