ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ត្រឹម ១ថ្ងៃរុស្ស៊ី បាត់បង់ស្ថានីយ៍រ៉ាដា និងឃ្លាំងផ្ទុកគ្រាប់រំសេវជាច្រើនកន្លែង

គៀវ៖ លោក Oleksandr Shtupun អ្នកនាំពាក្យអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ស្ថានីយ៍រ៉ាដា និងឃ្លាំងរំសេវនៅក្នុងការ វាយប្រហាររបស់អ៊ុយក្រែន ។

លោក Shtupun បានឲ្យដឹងក្នុងអំឡុង ពេលសន្និសីទសង្ខេបអំពីប្រតិបត្តិការ ដែលបានអាប់ដេត ដែលបានបង្ហោះនៅលើ Facebook ថា មន្ទីរពេទ្យមួយក្នុងតំបន់ Luhansk របស់ប្រទេសអ៊ុយក្រែន “ពោរពេញដោយទាហានរុស្ស៊ី ដែលរងរបួស” កាលពីថ្ងៃព្រហស្បតិ៍។ កងកម្លាំង​អ៊ុយក្រែន​ក៏​បាន​បំផ្លាញ​សម្ភារៈ​យោធា​របស់​រុស្ស៊ី​ផង​ដែរ និង​បាន​កំណត់​គោលដៅ​លើទាហានរុស្ស៊ី ។

អ្នកនាំពាក្យបានឲ្យដឹងថា “អ្នកកាន់កាប់ប្រដាប់អាវុធរហូតដល់ ១០ នាក់ត្រូវបានរងរបួស និងបំផ្លាញនៅក្នុងតំបន់ Donetsk ។ លើសពីនេះ សម្ភារៈយោធាចំនួន ២គ្រឿងត្រូវបានបំផ្លាញ និង ៣ផ្សេងទៀតត្រូវបានខូចខាត” ។ “យន្តហោះរបស់យើងបានធ្វើការវាយប្រហារចំនួន ៥ ដងលើតំបន់ដែលអ្នក កាន់កាប់ប្រមូលផ្តុំរបស់រុស្ស៊ី។ ក្នុងអំឡុងពេលថ្ងៃនេះ យន្តហោះឈ្លបយកការណ៍ UAV ប្រភេទ ‘Orlan-10’ ត្រូវបានបាញ់ទម្លាក់” ។

លោកបានបន្តទៀតថា “ក្នុងពេលជាមួយគ្នានោះ អង្គភាពកងទ័ពកាំជ្រួច និងកាំភ្លើងធំនៃកងកម្លាំងការពារប្រទេសអ៊ុយក្រែន បានវាយប្រហារលើតំបន់ចំនួន ៦ ដែលប្រមូលផ្តុំកម្លាំងមនុស្ស និង សម្ភារៈយោធារបស់សត្រូវ ឃ្លាំងអាវុធចំនួន ៥ និងស្ថានីយ៍រ៉ាដាមួយ” ។

យោងតាមលោក Shtupun ដែលបានបន្ថែមថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ១៦លើក កាលពីថ្ងៃសុក្រ រួមទាំងការវាយប្រហារចំនួន ១៥លើកដែលបានវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នេះបើយោងតាមលោក Shtupun ដែលបានបន្ថែមថា ជនជាតិរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនធុន Shahed-136 ផលិតដោយអ៊ីរ៉ង់ចំនួន ៨គ្រឿង ដែលត្រូវបានបាញ់ទម្លាក់ទាំងអស់៕

ប្រែសមមរួល ឈូក បូរ៉ា

To Top