ព័ត៌មានអន្តរជាតិ

អ្នកជំនាញ និងបញ្ញវន្ត នៃប្រទេសជាច្រើន ៖ គោលនយោបាយបង្ការជំងឺ របស់ប្រទេសចិន គឺប្រកបដោយវិទ្យាសាស្រ្ត និងប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះតទៅ ប្រទេសចិន នឹងកែសម្រួលកម្រិតឆ្លង នៃវីរុសកូវីដ១៩ពី ” ថ្នាក់B និងគ្រប់គ្រងតាមថ្នាក់A” ទៅជា ” ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ។ មួយរយៈពេលថ្មីៗ កន្លងមក រដ្ឋាភិបាលចិន បានកែលម្អវិធានការ បង្ការនិង គ្រប់គ្រង ជំងឺឆ្លង ដោយអនុលោម តាមកាលៈទេសៈ និងសភាពការណ៍ខុសៗគ្នា ដើម្បីធ្វើការរៀបចំចាត់ចែង ឱ្យបានល្អនូវការបង្ការ និង គ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាធានាបាននូវ ផលិតកម្ម និងជីវភាពរស់នៅ ជាប្រក្រតីរបស់ប្រជាជន ។ ទាក់ទិននឹងរឿងនេះ អ្នកជំនាញនិងបញ្ញវន្ត នៃប្រទេសជាច្រើនបានថ្លែងថា ក្នុងបរិបទ ដែលការរីករាលដាល នៃជំងឺឆ្លងមានការផ្លាស់ប្តូរ អត្រា ចាក់វ៉ាក់សាំងខ្ពស់និងបានសន្សំនូវបទពិសោធបង្ការនិងគ្រប់គ្រងជំងឺឆ្លងជាច្រើន ប្រទេសចិន បានកែសម្រួលគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺឆ្លង ដោយម្ចាស់ការ វិធានការទាំងនេះ ប្រកបដោយវិទ្យាសាស្រ្ត និងប្រសិទ្ធភាព ព្រមទាំងសមស្រប នឹងការពិតជាក់ស្តែង ដែលមានអំណោយផល ដល់ការងើបឡើងវិញ និងអភិវឌ្ឍនៃសេដ្ឋកិច្ចចិន និងពិភពលោក ។

លោកGuQingyang សាស្រ្តាចារ្យរង នៃវិទ្យាស្ថានគោលនយោបាយសាធារណៈLee Kuan Yewនៃសកលវិទ្យាល័យជាតិសិង្ហបុរីបានថ្លែងថា ខណៈគ្រប់គ្រងឱ្យ បានល្អនូវការរីករាលដាល នៃជំងឺឆ្លងក្នុងស្រុក ប្រទេសចិន ក៏បានពង្រឹងដោយជោគជ័យ នូវសមត្ថភាពអភិវឌ្ឍសេដ្ឋកិច្ចនិងគាំពារ យ៉ាងខ្លាំងនូវស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ ។ ប្រទេសចិនមិនត្រឹមតែបានធានាដល់សុខភាព អាយុជីវិតរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងក៏បានជះឥទ្ធិពលវិជ្ជមាន ក្នុងការលំនឹងសេដ្ឋកិច្ច ពិភពលោកផងដែរ។

អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈប៉ាគីស្ថាន បានថ្លែងថា ទន្ទឹមនឹងការផ្លាស់ប្តូរ ជាបន្តបន្ទាប់ នៃស្ថានការណ៍ និងការលេចចេញនៃព័ត៌មានថ្មី និងភស្តុតាងថ្មី រដ្ឋាភិបាល នៃប្រទេសនានា ចាំបាច់ត្រូវមានភាពរស់រវើក ក្នុងការដាក់ចេញវិធានការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីស១៩។ ការកែសម្រួលគោលនយោបាយបង្ការ ជំងឺឆ្លងរបស់ចិន គឺដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវបញ្ហាប្រឈមដែលបណ្តាល មកពីការរីករាលដាលនៃជំងឺឆ្លង ៕

To Top