ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Politico ៖ សហរដ្ឋអាមេរិករំពឹងថា នឹងផ្តល់គ្រឿងសព្វាវុធសឹកថ្មីដល់អ៊ុយក្រែន

បរទេស ៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយដកស្រង់ ប្រភពថា ក្រសួងការពារជាតិ អាមេរិកកំពុងសញ្ជឹងគិត អំពីការផ្តល់រថពាសដែក ប្រភេទ Stryker ទៅឱ្យប្រទេសអ៊ុយក្រែន ជាផ្នែកនៃកញ្ចប់ ជំនួយសន្តិសុខថ្មីមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីមន្ទីរបញ្ចកោណ ដែលមិនបញ្ចេញឈ្មោះមួយរូប គឺសហរដ្ឋអាមេរិក មិនទាន់បានប្រកាស អំពីការសម្រេចចិត្តចុងក្រោយ លើបញ្ហានេះ នៅឡើយទេ ដោយសាររថពាសដែក ទាំងនោះអាចត្រូវបានរួមបញ្ចូល នៅក្នុងជំនួយយោធា បន្ទាប់បន្សំមួយ ។ ប្រភព Politico បាននិយាយថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក៏អាចប្រកាសជាផ្លូវការ នូវកញ្ចប់បន្ទាប់ដោយមាន ឬគ្មានរថពាសដែក Strykers នៅចុងសប្តាហ៍ក្រោយ ។

របាយការណ៍បាននិយាយថា Strykers ត្រូវបានគេរំពឹងថា នឹងជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងការវាយលុកនៅនិទាឃរដូវ របស់រុស្ស៊ីដែលរំពឹងទុក ។ រថពាសដែកមានកង់ប្រាំបី ផ្តល់នូវការចល័តផ្លូវឆ្ងាយ និងធ្វើឱ្យមានតុល្យភាព រវាងរថក្រោះ និងរថយន្តដឹកកងទ័ព ៕

To Top