ព័ត៌មានអន្តរជាតិ

ជំនួប​កំពូល​ដើម្បីសន្តិភាពនៅ ​អ៊ុយក្រែន​អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅចុងខែ​កុម្ភៈ

បរទេស៖អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសតួគីលោក Vasyl Bodnar បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាកិច្ចប្រជុំកំពូលសម្រាប់សន្តិភាពនៅអ៊ុយក្រែននឹងអាចប្រព្រឹត្តិទៅនៅ
នាថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះហើយ។

កិច្ចប្រជុំដែលនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យដោយអង្គការសហប្រជាជាតិនិងចូលរួមដោយអគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres នឹងត្រូវគេរំពឹងថាដំណើរការនៅក្នុង
ទីស្នាក់ការកណ្តាលនាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

លោកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណសម្រាប់ប្រទេសតួគីផងដែរដែលកន្លងមកតែងតែបានគាំទ្រចំពោះសំណើររបស់រដ្ឋាភិបាលក្រុងគៀវក្នុងការបង្កើតឲ្យបាននូវសន្តិភាពឡើងវិញសម្រាប់អ៊ុយក្រែននិងព្រមទាំង
ការត្រៀមខ្លួនរួចជាស្រេចរបស់តួគីក្នុងការជួយការអនុវត្តកិច្ចការងារនេះផងដែរ។

គួរឲ្យដឹងដែរថាកន្លងមកកាលពីខែវិច្ឆិកាឆ្នាំ២០២២នៅឯកិច្ចប្រជុំ G20 លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងនូវចំណុចទាមទារ១០ចំណុចសម្រាប់ផែនការសន្តិភាព
ដើម្បីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី

To Top