បរទេស៖អ្នកនាំពាក្យរបស់គណកម្មការសភាអឺរ៉ុបលោក Christina Wigand កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងថាសហភាពអឺរ៉ុបគាំទ្រពេញទំហឹងសម្រាប់ ការសម្រេចចិត្តរបស់ប្រទេសអេស្តូនីក្នុងការបង្កើតឲ្យបានទៅជាយន្តការស្របច្បាប់មួយដែលអាចធ្វើការបង្កកទ្រព្យសម្បតិ្តរបស់រុស្សីបាន។
លោក Wigand ក៏បានធ្វើការអំពាវណាវឲ្យមានការកាត់ក្តីប្រឆាំងលើសកម្មភាពអំពើហិង្សារបស់រុស្សីនៅក្នុងទឹកដីអ៊ុយក្រែនព្រមទាំងការបន្ថែមទណ្ឌកម្មប្រឆាំងប្រទេសរុស្សីផងហើយ ជាពិសេសគឺការបង្កើនល្បឿននៃការបង្កកទ្រព្យសម្បត្តិរបស់រុស្សីនៅតាមបណ្តាប្រទេសជាសមាជិក។
គួរឲ្យដឹងដែរថាយោតាមការស្ទាបស្ទង់របស់ទីភ្នាក់ងារសំងាត់របស់ប្រទេសអេស្តូនីមកដល់ពេលនះបានឲ្យដឹងថាទ្រព្យសម្បត្តិរបស់ប្រទេសរុស្សីមានចំនួនប្រមាណជា២០លានអឺរ៉ូឬត្រូវជា២១,៥ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
