ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា ខ្លួនកាន់កាប់ទីក្រុង Soledar នៅភាគខាងកើត អ៊ុយក្រែន

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ថា រុស្ស៊ីបានឲ្យដឹងនៅថ្ងៃសុក្រនេះថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ទីក្រុង Soledar ដែលជីកយករ៉ែអំបិល នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែនដោយអះអាងថា ទទួលបានសមរភូមិដ៏ធំដំបូង របស់ខ្លួនបន្ទាប់ពីមាន វិបត្តិយោធារយៈពេល កន្លះឆ្នាំមកនេះ ។
ក្រសួងការពារជាតិ បានឲ្យដឹងថា កងកម្លាំងរុស្សី បានដណ្តើមយកទីក្រុងនេះ ដែលផ្តោតសំខាន់ នៃការប្រយុទ្ធគ្នាខ្លាំង និងការទម្លាក់គ្រាប់បែក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

ក្រសួងបានឲ្យដឹងថា នេះនឹងធ្វើឱ្យរុស្ស៊ី អាចធ្វើទៅបានដើម្បីកាត់ផ្តាច់ផ្លូវផ្គត់ផ្គង់ អ៊ុយក្រែនទៅកាន់ទីក្រុងធំ Bakhmut ទៅភាគនិរតី និងដាក់អន្ទាក់កងកម្លាំងអ៊ុយក្រែន ដែលនៅសេសសល់នៅទីនោះ ។

ទីភ្នាក់ងារ Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗ នូវការអះអាងរបស់រុស្ស៊ី ដែលបានកើតឡើង បន្ទាប់ពីស្ងប់ស្ងាត់ជាច្រើនថ្ងៃ។ ក្រសួងបានឲ្យដឹងពីជោគវាសនា របស់ទីក្រុងមួយនេះ ។

ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានឲ្យដឹងកាលពីថ្ងៃពុធថា កងកម្លាំងរបស់គាត់បានសម្រេច “ការរំដោះ”ទាំងស្រុងនៃទីក្រុងរុករករ៉ែ Soledar ដែលជាការអះអាងមួយ ដែលត្រូវបានបដិសេធ ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ដែលបានថ្លែងថា ការប្រយុទ្ធនៅតែបន្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top