ព័ត៌មានអន្តរជាតិ

ប្រទេសចិន ជាមិត្តភក្តិអាចជឿទុកចិត្ត បាននិងដៃគូដ៏ស្មោះត្រង់ របស់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ជារៀងរហូត

ឆ្នាំថ្មីឆ្នាំសកល ទើបតែចាប់ផ្តើម លោក QinGang រដ្ឋមន្ត្រីការបរទេសចិន ដែលទើបតែឡើងតំណែង បានធ្វើដំណើរទស្សនកិច្ច ទៅទ្វីបអាហ្វ្រិកតែម្តង នេះជាទម្លាប់ការទូតរបស់ប្រទេសចិន ក្នុងរយៈពេល៣៣ឆ្នាំមក ដែលបានបង្ហាញពីការគាំទ្រ យ៉ាងមុតមាំរបស់ប្រទេសចិន ចំពោះបណ្តាប្រទេសអាហ្វ្រិក ក្នុងការស្តារឡើងនិងអភិវឌ្ឍឡើងវិញ។

ប្រទេសចិនជាមិត្តភក្តិអាចជឿទុកចិត្តបាន និងជាដៃគូដ៏ស្មោះត្រង់របស់ប្រទេស កំពុងអភិវឌ្ឍន៍ជារៀងរហូត។ ប្រទេសចិន និយាយម៉ាត់ណាម៉ាត់ហ្នឹង។

ក្នុងយៈពេល១០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិន និងអាហ្វ្រិកបានទទួលសមិទ្ធផល ដែលត្រូវបានពិភពលោកកត់សម្គាល់។ លោក Xi Jinping ប្រធានរដ្ឋចិន បានប្រកាសជាសាធារណៈដំបូងគេបង្អស់ នូវការគាំទ្រសហភាពអាហ្វ្រិក ចូលរួមក្រុមប្រទេសG20 ដើម្បីលើទឹកចិត្ត ទ្វីបអាហ្វ្រិកឱ្យដើរតួនាទី កាន់តែធំលើឆាកអន្តរជាតិ។ ជានិច្ចកាលប្រទេសចិន បាននិងកំពុងខិតខំជួយទ្វីបអាហ្វ្រិក កាត់បន្ថយសម្ពាធខាងបំណុល។ ខែសីហាឆ្នាំ២០២២ ភាគីចិន បានប្រកាសលុបចោល បំណុលប្រាក់កម្ចីឥតការប្រាក់ ចំនួន២៣បំណុល ដែលមានពេលកំណត់នៅឆ្នាំ២០២១ របស់ប្រទេសអាហ្វ្រិក ចំនួន១៧ប្រទេស។ រហូតទល់ពេលបច្ចុប្បន្ន ប្រទេសចិន បានចុះកិច្ចព្រមព្រៀង ឬក៏បានឯកភាពគ្នា ជាមួយបណ្តាប្រទេសអាហ្វ្រិកចំនួន ១៩ ប្រទេសស្តីពីការពន្យារពេល សងប្រាក់បំណុលវិញ ដែលក្លាយជាប្រទេសដែលអនុវត្ត ការពន្យារពេលបំណុល មានទំហំប្រាក់ច្រើនជាងគេ ក្នុងចំណោមសមាជិកក្រុមប្រទេស G20។

ផ្លូវដែកល្បឿនលឿន ហ្សាកាតា-បាងឌុង ដែលជាផ្លូវដែកល្បឿនលឿនទីមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី និងក្នុងអាស៊ីអាគ្នេយ៍ បានសាកបើកដំណើរការ នាថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២២ បន្ទាប់ពីអាចធ្វើដំណើរការទាំងស្រុង នៅខែមិថុនាឆ្នាំ២០២៣ ផ្លូវដែកល្បឿនលឿននេះ នឹងឈានដល់កម្រិតទៅមកគ្នា ក្នុងក្របខណ្ឌតំបន់។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គម្រោងសំខាន់របស់ប្រទេសចិន សហការជាមួយបណ្តាប្រទេស ជុំវិញសុទ្ធតែទទួលការវិវឌ្ឍចម្រើន ទាំងស្រុង ក្នុងនោះរួមមានផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ឱ្យដំណើរការ និងការដាក់ដំណើរការទាំងស្រុង នៃចំណតរបស់ផ្លូវដែកល្បឿនលឿន ប្រទេសចិន-ឡាវ សម្រាប់ការដឹកជញ្ជូនទំនិញជាដើម។ ដូចដែលលោក Xi Jinping ប្រធានរដ្ឋចិន បានមានប្រសាសន៍ថា សមទ្ធិផលដ៏ប្រាកដប្រជាទាំងអស់នេះ មិនត្រឹមតែមានអំណោយផល ចំពោះប្រជាជននៃប្រទេសពាក់ព័ន្ធតែប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលជាវិជ្ជមាន ចំពោះតំបន់រហូតដល់ពិភព
លោកផងដែរ ដែលបានក្លាយទៅជាឧទាហរណ៍គំរូ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍ បង្រួមសាមគ្គីគ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយផលប្រយោជន៍ឈ្នះ-ឈ្នះ។

ទន្ទឹមនឹងការអនុវត្ត «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន» (ACEP) ឆ្នាំ២០២២ទំហំការនាំចេញនាំចូល រវាងប្រទេសចិន និងអាស៊ាន បានឡើងដល់ ៦.៥២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង១៥ភាគរយ បើប្រៀបធៀបជាមួយរយៈពេលដូចគ្នា នាឆ្នាំ២០២១ ប្រទេសចិន បន្តរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាស៊ាន។ ការកើនឡើងដោយមានស្ថិរភាព របស់តំបន់អាស៊ីអាគ្នេយ៍ មិនអាចខ្វះកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព រវាងប្រទេសចិន និងអាស៊ាន។ ដូចជាប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងក្នុងវេទិកាប៉អៅអាស៊ី ឆ្នាំ២០២២ថា៖ យើងត្រូវពង្រឹងតំណែងស្នូល របស់អាស៊ានក្នុងតំបន់ រួមគ្នាបង្កើតមហាគ្រួសារទ្វីបអាស៊ី ដែលមានសមាគ្គីភាព និងវឌ្ឍនភាព។

ឆ្នាំ២០២២ បានកន្លងផុត ទៅក្នុងនាមជាសមាជិកដ៏រឹងមាំ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសចិន រាប់អានដោយសមភាព និងជួយយកអាហារគ្នាយ៉ាងស្មោះត្រង់ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ សម្លឹងទៅអនាគត ប្រទេសចិន នឹងបន្តបង្កើនសាមគ្គី និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើកិច្ចការល្អៗនិង ពិតប្រាកដកាន់តែច្រើន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍៕

To Top