ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់រុស្សី ព្រមានអឺរ៉ុប អំពីលទ្ធភាពនៃការកើតឡើងនូវសោកនាដកម្ម របស់សកលលោក

បរទេស៖សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្សីមួយរូបគឺលោក Vyacheslav Volodin កាលពីចុងសប្តាហ៍កន្លង មកនេះ បានធ្វើការព្រមានធ្ងន់ៗ ទៅលោកខាងលិចថាបញ្ហាសោកនាដកម្មរបស់ សកលប្រាកដជានឹងអាចកើតឡើង សម្រាប់ មនុស្សជាតិប្រសិន បើលោកខាងលិចនៅតែបន្តសកម្មភាព ជួយគាំទ្រអាវុធបន្ថែមទៀតទៅ ឲ្យប្រទេសអ៊ុយក្រែន។

លោកសមាជិកសភាតំណាងឲ្យរដ្ឋ Duma ក៏បានលើកឡើងដែរថារដ្ឋាភិបាលរុស្សីអាចនឹងធ្វើការឆ្លើយតបចំពោះ សកម្មភាព ទាំងនោះតាមរយៈការប្រើប្រាស់ អាវុធដែលមានថាមពល និងកម្លាំងជាងនេះប្រសិនបើរកឃើញថា អត្រាគម្រាមកំហែងចំពោះ ដែនអធិបតេយ្យរបស់រុស្សីនឹង មានការគម្រាមកំហែងច្រើនជាងនេះ។

គួរឲ្យដឹងដែរថសេចក្តីថ្លែងការណ៍របស់លោក Volodin បានធ្វើឡើងក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំថ្នាក់កំពូល នៃយោធាអាមេរិកនៅមូលដ្ឋានទ័ព Ramstein ប្រទេសអាល្លឺម៉ង់ដែលជាទីកន្លែងដែលបណ្តាប្រទេសលោកខាងលិចបាន
ប្រកាសសន្យាបន្ថែមទៀតក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top