ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង អំពាវនាវ​ឱ្យ​បារាំង និងអាល្លឺម៉ង់​រួមគ្នា ក្លាយជា​អ្នកត្រួសត្រាយ ​ផ្លូវ​នៃ​ការ​ស្ដារអឺរ៉ុបឡើងវិញ 

ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅទីក្រុងប៉ារីសក្នុងអំឡុងពេលប្រារព្ធខួបលើកទី៦០ នៃការផ្សះផ្សាបារាំង និងអាល្លឺម៉ង់ថា ប្រទេសបារាំង និងអាល្លឺម៉ង់ គួរតែរួមគ្នាក្លាយជា “អ្នកត្រួសត្រាយ” ក្នុងការស្តារឡើងវិញនូវអឺរ៉ុប។

លោក ម៉ាក្រុង បានចង្អុលបង្ហាញថា កិច្ចការទីមួយរបស់ប្រទេសទាំងពីរ ក្នុងនាមជាអ្នកត្រួសត្រាយ គួរតែរួមគ្នាកសាងគំរូថាមពលថ្មីមួយ លើសពីភាពខុសគ្នារបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា “យើងត្រូវតែលើកទឹកចិត្ត និងពន្លឿននៅកម្រិតអឺរ៉ុប ការវិនិយោគសាធារណៈ និងឯកជនចាំបាច់ សម្រាប់ការផ្លាស់ប្តូរអេកូឡូស៊ី” ដោយបន្ថែមថា សម្ព័ន្ធមិត្តទាំងពីរត្រូវតែបញ្ចប់ការធ្វើពិពិធកម្មប្រភពរបស់ពួកគេ និងលើកទឹកចិត្តដល់ការផលិតថាមពលគ្មានកាបូននៅក្នុងទ្វីបអឺរ៉ុប។

លោក ម៉ាក្រុង បានលើកឡើងថា ប្រទេសទាំងពីរក៏គួរតែជាអ្នកត្រួសត្រាយផ្លូវ សម្រាប់ការច្នៃប្រឌិត និងបច្ចេកវិជ្ជានៃថ្ងៃស្អែក ដើម្បីកសាងភាពរីកចម្រើនផ្នែកអេកូឡូស៊ី និងសង្គមដែលបង្រួបបង្រួមបារាំង និងអាល្លឺម៉ង់។

លោក បានដាក់ចេញនូវយុទ្ធសាស្ត្រឧស្សាហកម្មអ៊ឺរ៉ុបដែលមានមហិច្ឆតា Made In Europe 2030 ដែលលោកបានលើកឡើងថា នឹងធ្វើឱ្យអឺរ៉ុបក្លាយជាជើងឯកនៃបច្ចេកវិទ្យាថ្មី និងបញ្ញាសិប្បនិម្មិត៕

https://english.news.cn/20230123/ce0e125694874e6e8b15c0e83f6d9519/c.html
To Top