ព័ត៌មានអន្តរជាតិ

Update៖ ករណីបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រនីញ៉ា បណ្តាលឲ្យមនុស្សចំនួន១១នាក់បាត់បង់ជីវិត

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា មនុស្សចំនួន៤នាក់នៅក្នុងចំណោម១១នាក់ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើង ខណៈដែលពួកគេចូលរៀនថ្នាក់រាំត្រូវបានគេកំណត់អត្តសញ្ញាណ ។


ការិយាល័យពិនិត្យសពបានកំណត់ឈ្មោះស្ត្រី៣នាក់គឺ My Nhan អាយុ៦៥ឆ្នាំ Lilan Li អាយុ៦៣ឆ្នាំ និង Xiujuan Yu អាយុ ៥៧ឆ្នាំ និងបុរសម្នាក់ឈ្មោះ Valentino Alvero អាយុ៦៨ឆ្នាំ។


ជនរងគ្រោះផ្សេងទៀត ជាបុរស និងស្ត្រី ដែលមានអាយុ៥០ឆ្នាំ ៦០ឆ្នាំ ឬ ៧០ឆ្នាំ ។
គួរបញ្ជាក់ថា វាគឺជាការបាញ់ប្រហារដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់រដ្ឋកាលីហ្វ័រនីញ៉ា ។

បុរសម្នាក់ឈ្មោះ Huu Can Tran គឺជាជនសង្ស័យតែមួយគត់នៅក្នុងការវាយប្រហារដែលបានកើតឡើងនៅក្នុងទីក្រុង Monterey Park របស់សហរដ្ឋអាមេរិក ដែលភាគច្រើននៅអាស៊ី ខណៈដែលប្រជាជនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ។

ហេតុផលរបស់បុរសអាយុ៧២ឆ្នាំរូបនេះមិនច្បាស់លាស់ទេ ប៉ុន្តែប៉ូលិសបញ្ជាក់ថា ពួកគេកំពុងរកមើលវត្ថុ ដែលបាន រកឃើញនៅក្នុងឡានរបស់គាត់ ។

គាត់បានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ខ្លួនឯង បន្ទាប់ពីមន្ត្រីប្រដាប់អាវុធបានឡោមព័ទ្ធរថយន្ត របស់គាត់រយៈ ពេល១២ម៉ោង បន្ទាប់ពីការបាញ់ប្រហាររួច ៕

To Top