ព័ត៌មានអន្តរជាតិ

Update៖ លោក ចូ បៃដិន ថ្លែងថាលោកនឹងពិភាក្សា ជាមួយលោក Zelenskyy ជុំវិញការផ្គត់ផ្គង់ អាវុធទំនើបៗ ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងកំពុងពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy លើសំណើចុងក្រោយបង្អស់ របស់អ៊ុយក្រែន សម្រាប់អាវុធទំនើបៗ ដើម្បីការពារប្រឆាំងនឹងរុស្ស៊ី ។

លោក បៃដិន បានប្រាប់ដល់អ្នកយកព័ត៌មាននៅពេលព្រឹកបន្ទាប់ ពីគាត់បានឆ្លើយដោយសង្កត់ធ្ងន់ថា “ទេ” នៅគ្រាដែលមានមានការសួរនៅសេតវិមាន ថាតើ គាត់ពេញចិត្តក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែនដែរឬទេ ។

គេបានដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុត ដល់អ៊ុយក្រែន ដែលការឈ្លានពានរបស់រុស្ស៊ីឥឡូវនេះកំពុងខិតជិតដល់រយៈពេល១ឆ្នាំហើយ ។ សម្ព័ន្ធនៃបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ក៏កំពុងបញ្ជូនអាវុធផងដែរ ចាប់ពីកាំភ្លើងរហូតដល់រថពាសដែក និងកាំភ្លើងធំ ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសាររុស្ស៊ី មិនបង្ហាញសញ្ញានៃការបណ្តោយខ្លួនក្នុងការបំផ្លាញប្រទេសជិតខាងអ៊ុយក្រែនរបស់ខ្លួន លោក Zelenskyy បាននឹងកំពុងចេញការអំពាវនាវឱ្យមានអាវុធដ៏មានឥទ្ធិពល និងទំនើបជាងមុន ។

កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាក្នុងការបញ្ជូនរថពាសដែកទំនើបៗទៅតាមការដឹកនាំមុនរបស់អង់គ្លេស ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top