ព័ត៌មានអន្តរជាតិ

អាមេរិកបើកស្ថានទូត នៅកោះ Solomon ឡើងវិញ បន្ទាប់ពីការព្រួយបារម្ភថា អាចនឹងមានការប្រគល់ កោះនេះឱ្យ ប្រទេសចិន

បរទេស ៖ ស្ថានទូតអាមេរិកនៅប្រជុំកោះ Solomon បានបើកដំណើរការឡើងវិញ នៅថ្ងៃព្រហស្បតិ៍ ជាច្រើនទសវត្សរ៍ បន្ទាប់ពីត្រូវបានបិទ ចំពេលមានការព្រួយបារម្ភ នៅក្នុងទីក្រុងវ៉ាស៊ីនតោន អំពីការប្រគល់កោះប៉ាស៊ីហ្វិក ខាងត្បូងមួយនេះ ទៅកាន់ទីក្រុងប៉េកាំង ។

យោងតាមសរព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មនៅរដ្ឋធានី Honiara នឹងមានភារធារី និងបុគ្គលិកក្រសួងការបរទេស និង “មួយចំនួនតូច” នៃបុគ្គលិកក្នុងស្រុក ។ យោងតាមសារព័ត៌មាន Associated Press ដែលបានពិពណ៌នា អំពីការបើកឡើងវិញ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងមួយដើម្បី “ប្រឆាំងនឹងការរុញច្រាន របស់ចិនចូលទៅក្នុងប៉ាស៊ីហ្វិក” ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានកត់ត្រាទុកមុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា តាមរយៈស្ថានទូតថ្មីរបស់ខ្លួន ទីក្រុងវ៉ាស៊ីនតោននឹង “មានទីតាំងកាន់តែប្រសើរឡើង” ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ និង “ដោះស្រាយបញ្ហាប្រឈមរួមគ្នា” ។

នៅឆ្នាំ ២០១៩ ទីក្រុង Honiara បានសម្រេចចិត្តផ្ទេរ ទំនាក់ទំនងការទូត របស់ខ្លួនជាមួយប្រទេសចិន ពីការនិរទេសជាតិនិយមនៅតៃវ៉ាន់ ទៅរដ្ឋាភិបាលកុម្មុយនិស្ត នៅទីក្រុងប៉េកាំង ។ ការសម្រេចចិត្តនេះ បានធ្វើឱ្យមានការបះបោរនៅ Guadalcanal ដោយក្រុមបាតុករ បានកំណត់គោលដៅ អាជីវកម្ម របស់ចិន និងដុតផ្ទះរបស់នាយករដ្ឋមន្ត្រី។

នៅឆ្នាំ ២០២២ ទីក្រុង Honiara បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសចិន ដែលបង្កឱ្យមានការព្រួយ បារម្ភបន្ថែមទៀត នៅក្នុងសហរដ្ឋអាមេរិក និងអូស្ត្រាលី ។ ក្រសួងការបរទេសអាមេរិកបាន ជូនដំណឹងដល់សភាថា ការបើកស្ថាន ទូតឡើងវិញ គឺជាអាទិភាពមួយដែលបានផ្តល់ឱ្យ “ឥទ្ធិពលដែលកំពុងកើនឡើង” របស់ប្រទេសចិន និងការភ័យខ្លាច នៃការកសាងយោធា នៅក្នុងកោះ Solomon៕

ប្រែសម្រួលៈ ណៃ តុលា

To Top