ព័ត៌មានអន្តរជាតិ

Update ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធដែន អាកាសលើកទី២ ទោះបីជាមានការត្អូញត្អែរ ពីកូរ៉េខាងជើង

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងប្រទេស កូរ៉េខាងត្បូង បានធ្វើសមយុទ្ធ ជាលើកទី២ នៅក្នុងរយៈពេលមួយសប្តាហ៍ នៅថ្ងៃសុក្រនេះ ជាមួយនឹងយន្តហោះចម្បាំង ចុងក្រោយបង្អស់ របស់ពួកគេ បើទោះបីជាមានការ ត្អូញត្អែរពីកូរ៉េខាងជើងថា សមយុទ្ធកំពុងបង្កើនភាពតានតឹង នៅលើឧបទ្វីបក៏ដោយ ។

យោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រទេសទាំង២ បានធ្វើសមយុទ្ធ ផ្លូវអាកាសរួមគ្នា លើសមុទ្រនៅភាគខាងលិច នៃឧបទ្វីបកូរ៉េ នៅថ្ងៃសុក្រនេះ ដោយមានយន្តហោះចម្បាំង ដូចជា F-35A របស់កូរ៉េខាងត្បូង និង F-22 និង F-35B របស់សហរដ្ឋអាមេរិកចូលរួម ។ សេចក្តីថ្លែងការណ៍ បានដាក់ដូច្នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានដាក់ថា កងកម្លាំងទ័ពអាកាស នៃប្រទេសទាំង២ “នឹងបន្តពង្រឹងសមយុទ្ធរួមគ្នា ដើម្បីមានសមត្ថភាពឆ្លើយតបខ្លាំង និងការត្រៀមខ្លួនប្រឆាំង នឹងការគំរាមកំហែង នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង” ។

គួររំលឹកថា កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីល បាលីស្ទីកជាកំណត់ត្រាមួយ ដែលត្រូវបានហាមប្រាម ដោយដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ។ ប្រទេសនេះត្រូវបានគេ សង្កេតឃើញផងដែរ ពីការបើកទីតាំងសាកល្បង អាវុធនុយក្លេអ៊ែរ របស់ខ្លួនឡើងវិញ ដោយបង្កើន ការរំពឹងទុកនៃការធ្វើតេស្តនុយក្លេអ៊ែរ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា សមយុទ្ធមុននេះដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានឈានដល់ “បន្ទាត់ក្រហមខ្លាំង” ហើយបានគម្រាមបង្វែរឧបទ្វីបទៅជា “ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាម ដ៏ធ្ងន់ធ្ងរជាងគេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top