ព័ត៌មានអន្តរជាតិ

អ្នកវិភាគ ៖ ទណ្ឌកម្មទាំងឡាយ ប្រឆាំងនឹងប្រេង របស់រុស្សី មិនដំណើរការឡើយ

បរទេស ៖ អ្នកវិភាគច្រើន ដែលបានធ្វើសេចក្តីរាយការណ៍ ជាមួយនឹងក្រុមអ្នកឆ្លើយឆ្លង របស់បណ្តាញសារព័ត៌មាន CNBC បានលើកឡើងថា ទណ្ឌកម្មទាំងឡាយ ដែលបានធ្វើឡើងប្រឆាំង ទៅនឹងផលិតផលប្រេង របស់រុស្សីនោះ មកដល់ពេលនេះ ហាក់ដូចជាគ្មានទទួល បានប្រសិទ្ធភាពនោះឡើយ ។

របាយការណ៍ ដែលត្រូវបានចេញផ្សាយនេះ ធ្វើឡើងក្នុងពេលដែលសហភាពអឺរ៉ុប កំពុងរៀបចំផែនការ ក្នុងការ ដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ការនាំចូល របស់រុស្សីផ្សេងទៀត ជាពិសេសផ្តោតទៅលើផលិតផល នៅក្នុងវិស័យថាមពល ដែលមាន រួមទាំងប្រេងម៉ាស៊ូត និងសាំងចាក់យន្តហោះផង ចាប់ពីថ្ងៃទី៥ខែកុម្ភៈតទៅ ។

ប្លុកអឺរ៉ុបបានកន្លងមកប្រកាស ដាក់ទណ្ឌកម្មជាច្រើន រួចទៅហើយ ចំពោះប្រេងឆៅ របស់រុស្សីពោល គឺតាំងតែពីខែធ្នូដោយក្នុងនោះ បណ្តាសមាជិករបស់ G7 បានកំណត់ដាក់តម្លៃ ប្រេងរបស់រុស្សីត្រឹមតែ៦០ដុល្លារ ក្នុងមួយបារ៉ែលប៉ុណ្ណោះហើយបង្ខំ ឲ្យរុស្សីទទួលយកប៉ុន្តែជាក់ស្តែង រុស្សីហាក់ដូចជាមិន បានខ្វាយខ្វល់ទៅនឹងការសម្រេច ចិត្តនិងប្រកាសនេះឡើយ ហើយបានបង្វែរលក់ប្រេង របស់ខ្លួនទៅកាន់ ទីផ្សារផ្សេងដោយតម្លៃថោក ជាងនេះយ៉ាងច្រើន៕

ប្រែសម្រួល៖ស៊ុនលី

To Top