ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ១គ្រឿង របស់ក្រុមបេសកកម្មអង្គការសហប្រជាជាតិ ត្រូវបានគេវាយប្រហារបណ្តាលឲ្យធ្លាក់ នៅសាធារណរដ្ឋកុងហ្គោ បណ្តាលឲ្យស្លាប់ នាវិកម្នាក់

ហ្គូម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា នាវិកម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសនៅគ្រាដែលឧទ្ធម្ភាគចក្ររបស់ក្រុមបេសកកម្មរក្សាស្ថិរភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) បានរងការវាយប្រហារ ។

យន្តហោះ MONUSCO ដែលបានហោះចេញពីក្រុង Beni កាលពីរសៀលថ្ងៃអាទិត្យ ត្រូវបានគេដឹងថា បានធ្វើដំណើរទៅក្រុង ហ្គូម៉ា នៅក្នុងខេត្ត North Kivu នៅភាគឦសាន។ ក្រុម MONUSCO បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ឧទ្ធម្ភាគចក្របានគ្រប់គ្រងលើការចុះចតនៅហ្គូម៉ា ។

គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ។

គួរបញ្ជាក់ថា នៅខេត្ត Kivu ខាងជើងដែលញាំញីដោយអសន្តិសុខ និងអំពើហឹង្សាជាយូរមកនោះ គឺជាចំណុចកណ្តាលនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនខែរវាងកងទ័ពរដ្ឋាភិបាល និងក្រុមប្រដាប់អាវុធនៅក្នុងតំបន់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top