ព័ត៌មានអន្តរជាតិ

តើប្រទេសចិន ត្រូវក្តាប់ជាប់សិទ្ធិម្ចាស់ការ ក្នុងការអភិវឌ្ឍនាពេលអនាគត តាមវីធីណា និងផ្តោតសំខាន់លើវិស័យអ្វី លោក Xi Jinping បានធ្វើការចាត់ចែងរៀបចំតាមរបៀបនេះ

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អណត្តិលើកទី២០​ បានបើកកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីការពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើការចាត់ចែងរៀបចំថ្មី ចំពោះការក្តាប់ជាប់សិទ្ធិម្ចាស់ការ ក្នុងការអភិវឌ្ឍនាពេលអនាគត នៃប្រទេសចិន រួមមាន៖

*សេដ្ឋកិច្ចជាតិចិនដំណើការយ៉ាងល្អរលូន
ថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ ភ្ញៀវទេសចរលេងជិះស្គី​ តាមសួនកម្សាន្តក្រុងជីលីន។

*ពន្លឿនការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យាដោយម្ចាស់ការ
ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣ រថភ្លើងឆ្លាតវៃល្បឿនលឿនស៊េរី CR400BF-GZ នៃសញ្ញា Fuxing ដែលជារថភ្លើងកម្មសិទ្ធិបញ្ញាម្ចាស់ការ របស់ប្រទេសចិន បានបម្រើការងារ ក្នុងខេត្តហៃឡុងជាំង ដែលស្ថិតនៅភាគខាងឦសានប្រទេសចិន។ សីតុណ្ហភាពមធ្យមក្នុងខែមករា របស់ខេត្តហៃឡុងជាំងគឺ ២០ អង្សាសេក្រោមសូន្យ ។ នេះមានន័យថា រថភ្លើងស៊េរី Fuxing ដែលល្បឿនដំណើរដល់ទៅ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចបម្រើការនៅតំបន់រងាខ្លាំង ។

*គ្រប់ឧស្សាហកម្មអភិវឌ្ឍដោយប្រសិទ្ធិភាពខ្ពស់
ខែធ្នូ ឆ្នាំ២០២២ ពិព័រណ៌ពាណិជ្ជកម្មឌីជីថលពិភពលោក លើកទីមួយ បានប្រារព្ធធ្វើឡើងនៅក្រុងហាងចូវប្រទេសចិន។

*ជំរុញឱ្យក្រុងនិងជនបទ ព្រមទាំងតំបន់គ្រប់គ្នា អភិវឌ្ឍដោយមានតុល្យាភាព និងគ្រប់ជ្រុងជ្រោយ
ខែមករាឆ្នាំ២០២៣ ផ្សារណាត់ជនបទ ដែលមានប្រវត្តិសាស្ត្រ ជាងមួយរយឆ្នាំនៃស្រុកហឺឡាន ភូមិភាគណីងស្យ៉ា មានដាក់លក់ទំនិញច្រើនយ៉ាង មនុស្សតំបន់ជុំវិញ បាននាំគ្នាមកទិញទំនិញ ត្រៀមចូលឆ្នាំចិន។

*ជំរុញការបើកទូលាយ និងធ្វើកំណែទម្រង់ ឱ្យកាន់តែស៊ីជម្រៅ
ប្រទេសចិន នឹងបន្តជំរុញឱ្យគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងចូលរួមយ៉ាងសកម្ម ក្នុងការពិភាក្សាការកំណត់ នៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ ដើម្បីជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលប្រកបដោយការបើកទូលាយ មានលក្ខណៈចម្រុះនិងស្ថិរភាព។

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កំពង់ផែនាសាទថ្នាក់ជាតិចិន ដែលស្ថិតនៅឃុំ Liandao ខេត្តជាំងស៊ូ ម៉ាស៊ីនស្ទួចខ្នាតធំ កំពុងមមាញឹកធ្វើការតាមមាត់ឆ្នេរសមុទ្រ៕

To Top