DAP News

ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រឈមមុខ នឹងការបែកធ្លាយ អំពីរឿង បំពង់បង្ហូរ ឧស្ម័ន Nord-Stream ហេតុអ្វី បានជាសហរដ្ឋអាមេរិក និងប្រទេសប៉ែកខាងលិច ធ្វើដូចជាលាក់លាម?

ពេលថ្មីៗកន្លងទៅនេះ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេត ដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិក បានចុះផ្សាយអត្ថបទថា រដ្ឋាភិបាលលោក Joe Biden បានរៀបចំគម្រោងយ៉ាងម៉ត់ចត់ ក្នុងការបំផ្ទុះបំពង់ Nord-Stream ដែលរុស្ស៊ី បង្ហូរឧស្ម័ន ធម្មជាតិទៅអឺរ៉ុប ។ តាមរយៈការពិពណ៌នា អំពីកិច្ចការលម្អិត នៃដំណើរហេតុការណ៍នេះជាច្រើន ឥស្សរជនអ្នកវិភាគ ជាច្រើនបានសម្គាល់ថា នេះមិនអាចជារឿង គ្មានភស្តុតាងនោះទេ ។ ប៉ុន្តែ ស្ថាប័ន ជាច្រើន របស់អាមេរិក ដូចជា គណៈកម្មាធិការ សន្តិសុខជាតិ សេតវិមាន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA និងក្រសួងការបរទេស អាមេរិក ជាដើមសុទ្ធតែបដិសេធទាំងស្រុង រីឯប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃបស្ចិមប្រទេស ដែលតែងតែចាប់អារម្មណ៍រសើប ចំពោះព័ត៌មានធំៗស្ទើរ តែមិនបញ្ចេញសំឡេង ដែលខុសពីប្រក្រតី ។

នៅរយៈពេលជាង៤ខែមុន បំពង់បង្ហូរឧស្ម័នធម្មជាតិ ទៅអាល្លឺម៉ង់របស់រុស្ស៊ីដែលឈ្មោះ “Nord-Stream-1” និងបំពង់“Nord-Stream-2”បានកើតរឿង បំផ្ទុះក្រោមទឹកយ៉ាងខ្លាំង នៅលំហសមុទ្រ ក្បែរស៊ុយអែត និងដាណឺម៉ាក ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ប្រសិនបើគ្មានការអនុញ្ញាត ដោយសម្ងាត់និងញាក់ខ្សែបញ្ជាពីក្រោយ ពីរដ្ឋាភិបាលប្រទេស ពាក់ព័ន្ធនិងប្រទេសធំ នោះ ការវាយប្រហារបំពង់ថាមពលវា គឺជាភារកិច្ចដែលពិបាកសម្រេច បាន ដូច្នេះ ការនេះអាចនឹងជា “ទង្វើភេរវកម្មជាតិនិយម”មួយលើក ។
អាកប្បកិរិយា របស់រដ្ឋាភិបាល អាមេរិកដែលគេចវេះ និងមិនឆ្លើយតបត្រង់ៗបែបនេះ បែរជាបង្កឱ្យឃើញចំណុច គួរឱ្យសង្ស័យចាប់ពីកើត ហេតុការណ៍នេះមក ៖
ទីមួយ ហេតុអ្វីបានជា សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចស្រែកថា ត្រូវស៊ើបអង្កេត ចំពោះហេតុការណ៍នេះ ខណៈទើបកើតរឿងនេះ ប៉ុន្តែក្រោយមក ក៏គ្មានសកម្មភាពបន្ទាប់?
បំពង់បង្ហូរឧស្ម័ន Nord-Stream ជាគម្រោងដែលរុស្ស៊ី និងប្រទេសអឺរ៉ុបវិនិយោគរួមគ្នា ។ បន្ទាប់ពីកើតមានហេតុការណ៍នេះ លោក Jose Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោល នយោបាយការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប ធ្លាប់លើកឡើងថា ហេតុការណ៍បំពង់បង្ហូរឧស្ម័ន Nord-Stream មិនមែនជារឿងចៃដន្យទេ សហភាពអឺរ៉ុបនឹងគាំទ្រ រាល់ការស៊ើបអង្កេតចំពោះករណីនេះ ។ លោក Joe Biden ប្រធានាធិបតីអាមេរិកក៏បានថ្លែងថា បន្ទាប់ពីរឿងនេះកន្លងផុតទៅប៉ុន្មានថ្ងៃ យើងនឹងចាត់បញ្ជូនអ្នកមុជទឹក ទៅរុករកនិងស៊ើបអង្កេត ក្នុងពេលវេលាសមស្រប។ ប៉ុន្តែអ្វីដែលគួរឱ្យចម្លែកនោះគឺ បន្ទាប់ពីបង្ហាញឥរិយាបថហើយ ក៏គ្មានប្រតិបត្តិការបន្ទាប់នោះឡើយ អាកប្បកិរិយារបស់សហរដ្ឋអាមេរិក និងអឺរ៉ុបក៏បានប្រែប្រួលយ៉ាងច្បាស់ក្រឡែត។
ទីពីរ ហេតុអ្វីបានជាប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច ដែលតែងតែក្តាប់ជាប់ “ដំណឹងបែកធ្លាយ” ស្ទើរតែមិនបញ្ចេញសំឡេងអ្វីជាមួយគ្នាបន្ទាប់ពីលោក Seymour Hersh ចុះផ្សាយអត្ថបទ?
ប្រព័ន្ធសារ ព័ត៌មាន CNN របស់អាមេរិក កាសែត Washington Post កាសែត The New York Times និងប្រព័ន្ធ សារព័ត៌មាន BBC អង់គ្លេស ជាដើមសុទ្ធតែ មិនបានផ្សាយដំណឹង ពាក់ព័ន្ធនឹងករណីនេះទេ ។ អ្នកផងទាំងពួងចង់សួរថា បំណាច់ ជាប្រព័ន្ធសារព័ត៌មាន ប៉ែកខាងលិចយកចិត្តទុក ដាក់ដល់ហេតុការណ៍ បំពង់បង្ហូរឧស្ម័ន Nord-Stream បែបនេះ ហេតុអ្វីបានជាពួកគេមិនអើពើ នឹងដំណឹងគួរឱ្យភ្ញាក់ផ្អើលធំអ៊ីចឹង? តើអ្នកណាញាក់ខ្សែបញ្ជា ពីក្រោយពួកគេឱ្យរក្សាភាព ស្ងៀមស្ងាត់ដោយលក្ខណៈជ្រើសរើសបែបនេះ ?

បច្ចុប្បន្ននេះ ការផ្សាយ ដំណឹង អំពីការស៊ើបអង្កេតរបស់លោក Seymour Hersh បានផ្តល់តម្រុយដ៏សំខាន់ ដល់ការស៊ើបអង្កេត អំពីហេតុការណ៍បំពង់ បង្ហូរឧស្ម័ន Nord-Stream ភាគីនានា គួរតែបន្ដតាមដាន ស៊ើបអង្កេតតទៅទៀត ។ ភាគីអាមេរិកតែងតែនិយាយបានតែមាត់ពី “សណ្តាប់ធ្នាប់អន្តរជាតិ ដែលចាត់ទុកក្បួន ច្បាប់ជា មូលដ្ឋាន” នោះ ក៏ចាំបាច់ត្រូវឆ្លើយតបនឹងការសង្ស័យ ពីសហគមន៍អន្តរជាតិ យ៉ាងស្មោះត្រង់ ហើយសហការជាមួយនឹង ការស៊ើបអង្កេត ចម្រុះពហុភាគី ដើម្បីផ្តល់ការពិតដែលមានទំនួលខុសត្រូវ ដល់ពិភពលោក ។

ដូច្នេះ អាចឃើញថា សហរដ្ឋអាមេរិកបង្ក “ការបញ្ឆោតអូសទាញ និង គំរាមកំហែង យ៉ាងគឃ្លើន” វាមិនត្រឹមតែបំផ្លាញក្បួនច្បាប់ ទីផ្សារនិងសណ្តាប់ធ្នាប់ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បានវាយប្រហារ ខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ សកលប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាល ឱ្យសហគ្រាសប្រទេសខ្លួន និងសហគ្រាស របស់សម្ព័ន្ធមិត្តរងការខូចខាតយ៉ាងខ្លាំងផងដែរ ។
អ្នកនយោបាយអាមេរិក ដែលពោរពេញទៅដោយគំនិតអនុត្តរភាព ប្រហែលបានធ្វេសប្រហែសការ ពិតជាក់ស្តែងមួយគឺ ពិតមែនតែសហរដ្ឋអាមេរិក បានប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបំបិទខាងបច្ចេកវិទ្យា ចំពោះប្រទេសចិនជាប់រហូតមក ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះក៏ដោយ ក៏ប៉ុន្តែមិនដែលបានរារាំង ប្រទេសចិន ទទួលបានសមិទ្ធផលដ៏ធំធេង ក្នុងវិស័យវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាខ្ពស់នោះឡើយ ។
ប្រសិនបើសហរដ្ឋអាមេរិក បន្តប្រកាន់ខ្ជាប់ គំនិតអនុត្តរភាព ប្រកាន់ខ្ជាប់ទង្វើឯកតោភាគី និយមនិងការពារនិយម ក៏ដូចជាបន្តបំផា្លញ របៀបរៀបរយ និងក្បួនច្បាប់មូលដ្ឋាន ខាងសេដ្ឋកិច្ចនិង ពាណិជ្ជកម្មអន្តរជាតិ នោះមុខជានឹងបំផ្លាញ ផលប្រយោជន៍របស់ខ្លួនជាក់ជាមិនខាន ៕

To Top