សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងកាល ពីថ្ងៃអាទិត្យថា រដ្ឋ សៅ ប៉ូឡូ ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សអស់តិចបំផុត៣៦នាក់ ។
តួរលេខពីមុនរបស់រដ្ឋាភិបាលរដ្ឋបានដាក់លេខជនរងគ្រោះត្រឹម១៩នាក់ ។
ក្នុងចំណោមជនរងគ្រោះមានក្មេងស្រីអាយុ៧ឆ្នាំដែល បានស្លាប់ដោយសារថ្មធ្លាក់ពីលើផ្ទះរបស់គ្រួសារនាង និងស្ត្រីម្នាក់ដែលបានស្លាប់ ដោយសារដើមឈើរលំ ។ ទូរទស្សន៍ក្នុងស្រុក GloboNews បានរាយការណ៍ឲ្យដឹង ។
ការប្រារព្ធពិធីបុណ្យ Carnival ត្រូវបានផ្អាកនៅក្នុងទីក្រុងឆ្នេរសមុទ្រជាច្រើនក្នុងទីក្រុង សៅ ប៉ូឡូ ដែលជារដ្ឋដែល មានប្រជាជន ច្រើនបំផុតរបស់ប្រទេសប្រេស៊ីល បច្ចុប្បន្នកំពុងមានភាពអ៊ូអរដោយអ្នកទេសចរ ដោយសារតែការប្រារព្ធពិធីនៅសប្តាហ៍នេះ ។
លោក Tarcisio de Freitas អភិបាលក្រុង សៅ ប៉ូឡូ ដែលបានទៅទស្សនាតំបន់គ្រោះមហន្តរាយបានលើកឡើងថា “យើងកំពុងកោះហៅកងកម្លាំងប្រដាប់អាវុធដើម្បីជួយអ្នកជួយសង្គ្រោះទៅដល់កន្លែងដែលអាចមានជនរងគ្រោះ” ។
គេបានដឹងថា ព្យុះបានបង្កផលប៉ះពាល់ជាចម្បងដល់ក្រុង Sao Sebastiao, Ubatuba, Bertioga, Guaruja, Ilhabela និង Santos ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា