ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន សម្រេចចិត្ត បើកធ្វើសន្និសីទ ពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី២០

ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើសន្និសីទ នៅថ្ងៃទី២១ខែកុម្ភៈ ដោយបានសម្រេចចិត្ត បើកធ្វើសន្និសីទ ពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នៅទីក្រុងប៉េកាំង ពីថ្ងៃទី២៦ដល់២៨ខែកុម្ភៈខាងមុខនេះ។

លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទ។

សូមបញ្ជាក់ថា សន្និសីទលើកនេះបានពិគ្រោះពិភាក្សា អំពីរបាយការណ៍ការងារ ដែលការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រាយការណ៍ជូនចំពោះគណៈកម្មាធិការ មជ្ឈិមចិន។

សន្និសីទលើកនេះបានពិគ្រោះពិភាក្សា លើសេចក្តីពា្រងច្បាប់ស្តីពី «ផែនការកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ» បានសម្រេចចិត្តដាក់សេចក្តីព្រាងច្បាប់ ដែលពិគ្រោះពិភាក្សា និងកែសម្រួល រួចជូនសន្និសីទពេញអង្គលើកទី២ នៃនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណណត្តិទី២០ធ្វើការពិនិត្យពិភាក្សា។

សន្និសីទលើកនេះ ក៏បានពិគ្រោះពិភាក្សាលើបេក្ខភាពថ្នាក់ដឹកនាំស្ថាប័ន ជាតិដែលលើកឈ្មោះជូនសន្និសីទ លើកទី១ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន និតីកាលទី១៤ និងបេក្ខភាពថ្នាក់ដឹកនាំសភាប្រឹក្សា នយោបាយទូទាំងប្រទេសចិនជូន ចំពោះសន្និសីទលើកទី១ នៃគណៈកម្មាធិការទូទាំងប្រទេស នៃមហាសន្និបាតសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤៕

To Top