ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ​ ៖ ទំនាក់ទំនង រវាងរុស្សី និងអឺរ៉ុប គឺលែងមានទៀតហើយ

បរទេស ៖ យោងតាមការបញ្ជាក់អះអាង ដោយប្រេសិតពិសេស តំណាងឲ្យប្រទេសរុស្ស៊ី នៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានថ្លែងប្រាប់ទៅ កាន់ក្រុមប្រឹក្សាសន្តិសុខថា ទំនាក់ទំនងរវាងអឺរ៉ុប និងប្រទេសរុស្សី តាមបច្ចេកទេស គឺមិនមានតទៅទៀតឡើយ។

រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក បាននិយាយថា ចំណុចបាតខាងក្រោមបំផុត នាំទំនាក់ទំនងរវាងមូស្គូនិងអឺរ៉ុប បានធ្លាក់ចុះបាត់រូបរាង រួចទៅហើយ។

លោកបានបន្តថា ៖ អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្រោយទទួលបាន រងនូវទំនាក់ទំនងដ៏អាក្រក់រួចមក GDP របស់យើងជាមួយនឹងអឺរ៉ុប គឺមិនមានការរីកចម្រើន នោះឡើយ ក្នុងពេលជាមួយគ្នា ចំណែកឯអត្រាអតិផរណា បានកើនឡើងដល់ទៅទ្វេដង និងការដកខ្លួនចេញទាំង ស្រុងពីហ្គាស របស់ប្រទេសរុស្សី។

លោក Nebenzia ក៏បានបញ្ជាក់ទៀតដែរថា មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រ ដែលអឺរ៉ុបបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រង ទាំងមូលដោយសហរដ្ឋអាមេរិក ដោយក្នុងនោះលោកបានសង្កត់ធ្ងន់ ទៅលើការបំផ្ទុះគ្រាប់បែកនៅបំពង់បង្ហូរ ប្រេង Nord Stream កាលពីខែកញ្ញាផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top