ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream មិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែជាការបង្កឡើងដោយមនុស្ស

ពេលឆ្លើយនឹងសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទកាសែត ជាប្រចាំកាលពីថ្ងៃទី ២២ ខែកុម្ភៈ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា សភាពការណ៍កាន់តែច្រើនឡើងៗ បានបង្ហាញថា ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream មិនមែនជាឧបទ្ទវហេតុទេ ប៉ុន្តែជាការបង្កឡើងដោយមនុស្ស ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា តបតាមការស្នើសុំ របស់រុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើការជជែកដេញ ដោលដោយបើកចំហ អំពីហេតុការណ៍ផ្ទុះបំពង់បង្ហូរ ឧស្ម័នធម្មជាតិ Nord Stream ដែលតភ្ជាប់រុស្ស៊ី និងអាល្លឺម៉ង់កាលពីខែកញ្ញាឆ្នាំ២០២២ ។ នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាហេដ្ឋារចនាសម្ព័ន្ធឆ្លងដែនដ៏សំខាន់ និងជាផ្លូវសម្រាប់ បង្ហូរថាមពល ហេតុការណ៍ផ្ទុះលើកនេះ បានធ្វើឲ្យគ្រួសារនិងសហគ្រាសជាច្រើន នៃប្រទេសអឺរ៉ុបប្រឈមមុខ នឹងបញ្ហាកង្វះថាមពល ក្នុងរដូវរងានេះ ។ ភាគីចិនសម្គាល់ឃើញថា វាមានការចាំបាច់ណាស់ ដែលត្រូវធ្វើការ ស៊ើបអង្កេត ប្រកបដោយសត្យានុម័ត យុត្តិធម៌ និងមានលក្ខណៈ ឯកទេស ចំពោះហេតុការណ៍នេះ ព្រមទាំងដេញដោលទំនួល ខុសត្រូវពាក់ព័ន្ធ ប្រទេសចិននឹងគាំទ្រការពន្លឿន ដំណើរការស៊ើបអង្កេត ដើម្បីស្វែងរកការ ពិតឱ្យបានឆាប់ ៕

To Top