ព័ត៌មានអន្តរជាតិ

ការពន្យារពេលយល់ព្រម លើការចូលជាសមាជិកណាតូ របស់ហ្វាំងឡង់ និងស៊ុយអែត ធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់របស់សម្ព័ន្ធភាព

ហេលស៊ីនគី ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បានឲ្យដឹងថា ការពន្យារពេលក្នុង ការផ្តល់សច្ចាប័នលើសមាជិកភាព របស់អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើងណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ធ្វើឱ្យប៉ះពាល់ដល់ភាពជឿ ជាក់របស់សម្ព័ន្ធភាព។

លោកស្រីបានឲ្យដឹងថា “យើង (ហ្វាំងឡង់ និងស៊ុយអែត) នឹងសង្ឃឹមថា នឹងក្លាយជាសមាជិក នៃអង្គការណាតូរួចហើយ”។ “ហ្វាំងឡង់ និងស៊ុយអែត បំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់ ដូចដែលត្រូវបានលើកឡើង ហើយយើងនៅតែរង់ចាំ”។

ថ្លែងប្រាប់លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO កំពុងបំពេញទស្សនកិច្ច លោកស្រីបន្ដថា “ពិតណាស់ នេះធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយ បើកចំហរបស់អង្គការណាតូ ហើយវាក៏ទាក់ទងទៅនឹង ភាពជឿជាក់របស់អង្គការណាតូផងដែរ”។

ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានរួមគ្នា ដាក់សំណើដេញថ្លៃ សមាជិកភាព របស់អង្គការណាតូកាលពីខែឧសភា ឆ្នាំមុន។ រហូតមកដល់ពេលនេះ សមាជិក ២៨ ក្នុងចំណោម ៣០ របស់អង្គការណាតូ បានផ្តល់ សច្ចាប័ន លើពាក្យស្នើសុំនេះ។ តួកគី និងហុងគ្រី មិនទាន់យល់ព្រមជាផ្លូវការនូវការ ចូលជាសមាជិករបស់ប្រទេសទាំងពីរនៅឡើយទេ។

លោក Stoltenberg បានរំលឹកឡើងវិញថា ការចូលយ៉ាងលឿនរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ឥឡូវនេះ គឺជាអាទិភាពទីមួយរបស់សម្ព័ន្ធភាព។ លោក​​ថា តំណាង​ប្រទេសតួកគី ហ្វាំងឡង់ និង​ស៊ុយអែត គ្រោង​នឹង​ជួប​គ្នា​នៅ​ទីស្នាក់ការ​អង្គការ​ណាតូ ​ក្នុង​ទីក្រុង​ព្រុចសែល​សប្តាហ៍​ក្រោយ។

លោក Stoltenberg បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ នេះមិនធានាដល់ការទម្លាយភាពជាប់គាំងនោះទេ ហើយការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើតួកគី និងហុងគ្រី។

គួរបញ្ជាកក់ថា លោក Stoltenberg ស្ថិតនៅក្នុងទីក្រុង ហេលស៊ីនគី ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់ SAMAK ដែលជាគណៈកម្មាធិការ សហប្រតិបត្តិការ នៃគណបក្ស Nordic Social Democratic របស់ប្រទេសហ្វាំងឡង់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top