ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កំពុងដោះអាវក្រោះរបស់ខ្លួន២ ទុកឱ្យអ៊ុយក្រែនការពារវិញម្តង

បរទេស ៖ លោក Armin Papperger នាយកប្រតិបត្តិ នៃក្រុមហ៊ុនសហគ្រិនយោធា ឈានមុខគេរបស់អាល្លឺម៉ង់ Rheinmetall បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ Pioneer កាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់គ្រោង នឹងបញ្ជូនប្រព័ន្ធការពារ ដែនអាកាសចំនួនពីរទៅកាន់ទីក្រុងគៀវ ក្នុងការផ្លាស់ប្តូរមួយដែលនេះអាចទុកឱ្យទីក្រុងប៊ែកឡាំង មិនមានការការពារ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនផលិតសព្វាវុធបានបង្ហើបឱ្យដឹងថា ប្រព័ន្ធពីរគឺ Skynex និង Skyranger ត្រូវបានចាត់តាំងដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីការពារដែនអាកាស ពីលើទីក្រុងប៊ែរឡាំង។ ក្រុមការពារទាំងពីរនេះមានតម្លៃប្រហែល ២០០ លានអឺរ៉ូ (២១២ លានដុល្លារ) ហើយប្រព័ន្ធការពារដែន អាកាសទាំង២នឹងត្រូវបញ្ជូនទៅកៀវក្នុងឆ្នាំនេះ។

សារព័ត៌មាន RIA Novosti បានដកស្រង់សម្តី របស់លោក Papperger ដែលបាននិយាយថា “យើងមានប្រព័ន្ធទាំងមូលពីរ ដែលអាចការពារទីក្រុងប៊ែរឡាំង” ។ យោងតាមលោក Papperger ប្រព័ន្ធចំនួនបួននឹងគ្រប់គ្រាន់ដើម្បីការពារទីក្រុងប៊ែរឡាំង ប៉ុន្តែឥឡូវនេះនឹងមិនគ្រប់គ្រាន់ទេ ។

កាលពីថ្ងៃសៅរ៍ ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីអាល្លឺម៉ង់ ដោយអំពាវនាវឱ្យអធិការបតីលោក Olaf Scholz “បញ្ឈប់ការបង្កើនការចែកចាយអាវុធ” ទៅដល់អ៊ុយក្រែន។

ប្រទេសអាល្លឺម៉ង់ក៏បានសន្យាផ្តល់រថក្រោះផលិត ដោយលោកខាងលិចដល់អ៊ុយក្រែននៅចុងខែមករា ដោយសន្យានឹងផ្តល់រថក្រោះ Leopard 2 ចំនួន ១៤ គ្រឿង ហើយក៏បានប្តេជ្ញានឹងធ្វើការជាមួយដៃគូ ដើម្បីបង្កើតកងវរសេនាតូចពាសដែក ចំនួនពីរដែលមានរថក្រោះទាំងអស់ចំនួន ៦០គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្ត EU និង NATO របស់អាល្លឺម៉ង់ មានការស្ទាក់ស្ទើរក្នុងការផ្តល់នេះ៕

To Top